មន្ត្រីជំនាញ៖នៅអំឡុងបុណ្យទានគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញ៉ាប់ភាគច្រើនចេញពីកក្តាមនុស្សច្រើនជាងកកក្តាយានយន្ត!!!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:28 នាទី ល្ងាច

បន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ 

នៅអំឡុងបុណ្យទានគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញ៉ាប់ភាគច្រើនចេញពីកក្តាមនុស្សច្រើនជាងកកក្តាយានយន្តមន្ត្រីជំនាញប្រាប់ក្នុងឱកាសផ្សព្វផ្សាយច្បាប់ចរាចរណ៍មុនថ្ងៃបុណ្យឆ្លងឆ្នាំសកលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នៅចំណុចផ្លូវបំបែកកន្លែងគ្រោះថ្នាក់កើតឡើងច្រើនស្ថិតភូមិ.ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អនុប្រធានមន្ទីសាធារណៈការណ៍និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីលោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ដំណើរបើកបរយានយន្តនិងទោចក្រយានយន្តមុនថ្ងៃបុណ្យឆ្លងឆ្នាំសកលដែលប្រជាពលរដ្ឋទៅដើរកំសាន្តអោយបានយល់ដឹងចូលរួមគោរពច្បាប់ចរាចរណ៍ការពារគ្រោះថ្នាក់កើតឡើង។

លោកបានបញ្ជាក់ថា៖មូលហេតុធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគត្រង់ចំណុចផ្លូវបំបែកគឺបានកើតឡើងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់បង្កអោយគ្រោះរហូតបាត់បង់ជីវិតនិងរងរបួសធ្ងន់ធ្ងរ ហើយមន្ត្រីជំនាញបានចុះផ្សព្វផ្សាយណែនាំដល់អ្នកបើកបរនិងចែកខិតប័ណ្ណជូនអោយបានមើកនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ការគ្រោះថ្នាក់កើតឡើងឃើញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន។

លោកវរៈសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖នៅក្នុងអំឡុងឆ្នាំ២០២៣នេះខេត្តបន្ទាយមានជ័យគ្រោះកើតឡើង៩០ភាគរយបើប្រៀបធៀបកាលពីឆ្នាំ២០២២កន្លងកើតឡើង៩២ភាគរយមានការថយចុះ២ភាគរយមូលហេតុគ្រោះចរាចរណ៍កើតឡើងចេញពីកក្តាមនុស្សច្រើនជាកក្តាយានយន្ត ស្រវឹងបើកបរ បើកបរលឿននិងគ្មានការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់កើតឡើង។

លោកបានបញ្ជាក់ថា៖នៅក្នុងឆ្នាំ២០២៤ខាងមុខនេះជាការណែនាំពីអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយកម្លាំងជំនាញត្រូវមានវិធានការចំពោះអ្នកបើកបរមិនគោរពគន្លងផ្លូវនិងបំពាក់កាំមេរ៉ាសុវត្ថិភាពតាមគោលដៅសំខាន់ដើម្បីតាមដាន់អ្នកបើកបរនិងមានវិធានការតាមច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម