សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី/ខេត្ត

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែមករា ឆ្នាំ2021 ម៉ោង 10:53 នាទី ល្ងាច

ត្បូងឃ្មុំ : ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិកសមាជិកគណកម្មាធិការសាខាកាកបាទក្រហមខេត្ត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហម ២៥ រាជធានី/ខេត្ត និង ថ្នាក់កណ្តាល ចេញពីស្នាក់ការកណ្តាល នារាជធានីភ្នំពេញ។

photo_2021-01-21_22-51-16

គោលបំណងនៃកិច្ចប្រជុំនេះ គឺ ១-ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី/ខេត្ត និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១ ២-ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងការងារអភិវឌ្ឍស្ថាប័ន តាមរយៈ យុទ្ធសាស្ត្រ ២០២១- ២០៣០ និង ការងារអភិវឌ្ឍសាខា ។

photo_2021-01-21_22-50-50

តាមរយៈកិច្ចប្រជុំនេះ សាខាកាកបាទក្រហម ទាំង ២៥ រាជធានី/ខេត្ត ត្រូវអនុវត្តនូវវិស័យស្នូលចំនួន ៤ គឺ ការងារ គ្រប់គ្រងគ្រោះមហន្តរាយ សុខុមាលភាពសង្គម ការលើកកម្ពស់គោលការណ៍គ្រឹះ ការអភិវឌ្ឍន៍ស្ថាប័ន ។

photo_2021-01-21_22-51-02

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៏ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោក លោកស្រីទាំងអស់ជាក្បាលម៉ាស៊ីន សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងសកម្មភាព ការងារមនុស្សធម៌យ៉ាងផុសផុល របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ រយៈពេលកន្លងមក ដោយសហការគ្នាបានល្អប្រសើរ រវាងគណៈកម្មាធិការសាខា ជាមួយ ក្រុមប្រតិបត្តិសាខា និងអាជ្ញាធរមូលដ្ឋាន ទោះបីសមាជិក សមាជិកា ខ្លះមិនបានចូលរួម ដោយសារជាប់រវល់ការងារស្នូលយ៉ាងណាក្តី។

photo_2021-01-21_22-50-59

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមការងារប្រតិបត្តិសាខា អនុសាខា ទាំងអស់ ខិតខំបំពេញការងារមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះទាំង ៧ យ៉ាង របស់កាកបាទក្រហម ជាពិសេស ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បីដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក និងងាយរងគ្រោះ៕

photo_2021-01-21_22-51-10


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម