បុរសជនជាតិចិនម្នាក់បើករថយន្តលឿនដូចហោះ បោះពួយទៅបុករបងផ្ទះពលរដ្ឋលាន់ដូចរន្ទះ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែតុលា ឆ្នាំ2021 ម៉ោង 1:10 នាទី ល្ងាច

(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ បុរសជាជនជាតិចិនម្នាក់បើករថយន្ដខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតជាច្រើនផ្ទាំង តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:៤៨នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ មិត្តភាពចំណុចស្ពានអូរបី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គាត់បានឃើញរថយន្ដមួយគ្រឿងម៉ាក TUNDRA ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ2A-8093 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ធរួមទាំងរបងការដ្ឋានបណ្ដាលឲ្យរងការខូចខាតរថយន្ដយ៉ាងដំណំចំណែកនាក់បើកបរខាងលើពុំមានរងរបួសនោះទេ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹង ថាចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបណ្ដាលឲ្យមានប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ។ ហើយភ្លាមៗនោះ សមត្ថកិច្ចជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការអន្តរាគមន៍និងសម្រួលចរាចរណ៍នៅចំណុចផ្លូវកើតហេតុព្រមទាំងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ។

បច្ចុប្បន្ន ក្រោយពេលសម្របសម្រួលគ្នារួចមក ជាលទ្ធផលក្រោយពេលកើតហេតុភាគីម្ចាស់រថយន្ដចេញសងថ្លៃខូចខាតទៅម្ចាស់ផ្ទះចំនួន ២០០០$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្តង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម