នាវាទេសចរណ៍ Westerdam បានចូលចតកំពង់ផែក្រុងព្រះសីហនុ ដោយមាន ក្នុងនោះមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ និងអ្នកទេសចរណ៍ចំរុះជាតិសាសន៍នា វានេះចំនួន១ ៩៩១នាក់ ស្រីចំនួន១ ០៣២នាក់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែធ្នូ ឆ្នាំ2023 ម៉ោង 3:35 នាទី ល្ងាច

នាវាទេសចរណ៍ Westerdam បានចូលចតកំពង់ផែក្រុងព្រះសីហនុ ដោយមាន ក្នុងនោះមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ និងអ្នកទេសចរណ៍ចំរុះជាតិសាសន៍នា វានេះចំនួន១ ៩៩១នាក់ ស្រីចំនួន១ ០៣២នាក់

ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ នាវាទេសចរណ៍ Westerdam បានចូលចតកំពង់ផែក្រុងព្រះសីហនុ ដោយមាន ក្នុងនោះមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ និងអ្នកទេសចរណ៍ចំរុះជាតិសាសន៍នា វានេះចំនួន១ ៩៩១នាក់ ស្រីចំនួន១ ០៣២នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ ។ ពេលចូលចតដល់កំពង់ផែ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងផ្នែកពាក់ពន្ធ័ ហើយនាវានេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុវិញនៅវេលាម៉ោង ៩:យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដដែល។

នៅក្នុងឱកាសនោះឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចំរុះជាតិសាសន៍ដែលមកទស្សនាប្រទេសកម្ពុជាដ៍សុខសន្តិភាពនាពេលនេះ។

សុំបញ្ជាក់ថា កាលពីអំឡុងផ្ទុះជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ នាវា Westerdam នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរណ៍ចំរុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ១៩។

ក្រោយការចូលចតដល់កំពង់ផែក្រុងព្រះសីហនុកាលពីពេលនោះ អ្នកទេសចរណ៍នៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលកាលនោះ សម្តេចតេជោនៅជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជា(ប្រទេសតូចតែបេះដូងមនុស្សធម៍ធំ)៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម