ជនសង្ស័យក្នុងបទរំលោភសេចក្តីទុកចិត្ត ត្រូវបានចាប់ខ្លួនតាមដីការសាលាតំបូងខេត្តព្រះសីហនុ បន្ទាប់គេចវេសជាច្រើនលើកច្រើនសារ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែធ្នូ ឆ្នាំ2023 ម៉ោង 6:07 នាទី ល្ងាច

ជនសង្ស័យក្នុងបទរំលោភសេចក្តីទុកចិត្ត ត្រូវបានចាប់ខ្លួនតាមដីការសាលាតំបូងខេត្តព្រះសីហនុ បន្ទាប់គេចវេសជាច្រើនលើកច្រើនសារ

ខេត្តព្រះសីហនុៈ ជនសង្ស័យម្នាក់ក្នុងបទរំលោភលើទំនុកចិត្តឈ្មោះគឹមហ៊ានច័ន្ទសុភក្ត្រាភេទប្រុសអាយុ៥៣ឆ្នាំជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០១១២៤៩២៣០នារសៀលថ្ងៃទី១៣ធ្នូរនេះ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅកាន់សាលាតំបូងតាមដីចាប់ខ្លួនលេខៈ ០១៩ ដ.ប.ន/ជ/២៣ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៣បន្ទាប់ពីឃាត់ខ្លួនកាលពី រសៀល ថ្ងៃទី១១ធ្នូរឆ្នាំ២០២៣។
ជុំវិញការចាប់ខ្លួនឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៥៩ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ត្រូវបានឈ្មោះ ង៉ែត វណ្ឌី ភេទប្រុសអាយុ៣៣ឆ្នាំ មានអាសយដ្ឋានភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលាខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះមូលហេតុដែលប្តឹង ដោយសារតែ ឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា ពុំមានទំនួលខុសត្រូវ គេចវេស នូវទង្វើរបស់ខ្លួន ដោយ កាលពីថ្ងៃទី០២ ខែមេសាឆ្នាំ២០១៩ខ្ញុំបាទ ង៉ែត វណ្ឌីបានទិញដី ០១(មួយ) កន្លែងទំហំ៥,៥ (ប្រាំកណ្ដកសញ្ញាប្រាំ) ហិចតាពីឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា និងប្រពន្ធឈ្មោះ សេង សុភា ក្នុងតម្លៃ ១១០០០ (មួយម៉ឺនមួយពាន់) ដុល្លារអាមេរិកក្នុងមួយហិចតា ឬតម្លៃសរុបស្មើនឹង ៦០៥០០ (ប្រាំមួយម៉ឺនប្រាំរយ) ដុល្លារអាមេរិក ដោយបានប្រគល់ប្រាក់ជាបន្តបន្ទាប់សរុបចំនួន ៤៣១៥០ (បួនម៉ឺនបីពាន់មួយរយហាសិប) ដុល្លារអាមេរិក ទៅឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា និងឈ្មោះ សេង សុភាគឺលើកទី១ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ចំនួន ៥០០០ (ប្រាំពាន់) ដុល្លារអាមេរិក លើកទី២ នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩ ចំនួន ១៨១៥០ (មួយម៉ឺនប្រាំបីពាន់មួយរយហាសិប) ដុល្លារអាមេរិក តាមរយៈមូលប្បទានប័ត្រលេខ៣១២៨៥៧ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និងលើកទី៣ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ចំនួន ២០០០០(ពីរម៉ឺន) ដុល្លារអាមេរិក តាមរយៈមូលប្បទានប័ត្រលេខ ៣១២៨៧៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)។ចាប់ពីការលក់ទិញ ឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា និងឈ្មោះ សេង សុភា សន្យារៀបចំលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី មកឲ្យខ្ញុំបាទ។ រយៈពេលប្រហែល ៥ខែក្រោយមក គឺរហូតដល់ខែធ្នូ ឆ្នាំ២០១៩ លិខិតផ្ទេរសិទ្ធិកាន់កាប់ដីដែលជាកម្មវត្ថុនៃការលក់ទិញ ពុំអាចធ្វើបានឡើយ ហើយក្រោយការស៊ើបសួរច្បាស់លាស់ ទើបខ្ញុំបាទដឹងថា ដីជាកម្មវត្ថុនៃការលក់ទិញ ជាកម្មសិទ្ធិរបស់ឈ្មោះ ប៉ាត់ គឹមលីន និងឈ្មោះ ប៉ាត់ គីរីវុធស្ទេវិន ទៅវិញ ហើយមានជាប់ដីកាសម្រេចរក្សាការពារលេខ១៩ “ក” ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តកោះកុង ថែមទៀតផង។ខ្ញុំបាទ ង៉ែត វណ្ឌី បានព្យាយាមទាក់ទងសុំឲ្យឈ្មោះគឹមហ៊ាន ច័ន្ទសុភក្ត្រា និងប្រពន្ធឈ្មោះ សេង សុភាដោះស្រាយគ្នា ដោយបន្តទទួចសុំឲ្យឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា និងប្រពន្ធឈ្មោះ សេង សុភា ប្រគល់ដីលក់ទិញ និងធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឬជម្រើសមួយទៀត សងប្រាក់របស់ខ្ញុំបាទ (៤៣១៥០ ដុល្លារអាមេរិក) មកវិញ ប៉ុន្តែឈ្មោះគឹមហ៊ាន ច័ន្ទសុភក្ត្រា និងប្រពន្ធឈ្មោះ សេង សុភា បែរជាឆ្លើយដូចគ្មានរឿងអ្វីកើតឡើង ថា វាជាកម្មវត្ថុនៃការលក់ទិញនៅទីតាំងនោះហើយ (ភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឲ្យខ្ញុំបាទទៅយកដីនោះទៅហើយប្រគល់ប្រាក់ដែលនៅសល់ចំនួន ១៧៣៥០ (មួយម៉ឺនប្រាំពីរពាន់បីរយហាសិប) ដុល្លារអាមេរិកឲ្យពួកគេទៅ។ ដោយពុំទុកចិត្ត និងខ្លាចបាត់បង់ប្រាក់បន្ថែម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ខ្ញុំបាទបានតម្កល់ប្រាក់ (១៧៣៥០ ដុល្លារ)នៅមេធាវីរបស់ខ្ញុំបាទ ដើម្បីឲ្យឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រ និងប្រពន្ធឈ្មោះ សេង សុភា ប្រគល់ដីជាកម្មវត្ថុនៃការលក់ទិញ និងរៀបចំឯកសារផ្ទេរសិទ្ធិកាន់កាប់ ប៉ុន្តែរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅតែគ្មានលទ្ធផលអ្វីឡើយ។ដោយមិនអស់ចិត្តខ្ញុំបាទបានបន្តសុំប្រាក់ខ្ញុំបាទ (៤៣១៥០ ដុល្លារអាមេរិក)មកវិញម្តងទៀត ប៉ុន្តែឈ្មោះ គឹមហ៊ានច័ន្ទសុភក្ត្រា និងប្រពន្ធឈ្មោះ សេង សុភា មិនព្រមប្រគល់ប្រាក់មកវិញឡើយ ហើយគេចវេសរហូត។ទង្វើរបស់ឈ្មោះ គឹមហ៊ា ច័ន្ទសុភក្ត្រ និងប្រពន្ធឈ្មោះ សេង សុភាមានចេតនាទុច្ចរិតឆបោកប្រាក់របស់ខ្ញុំបាទទាំងស្រុងជាពិសេសធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ សតិអារម្មណ៍ និង ពេលវេលារបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ។អាស្រ័យលោកសង្ឃឹមថាលោកព្រះរាជអាជ្ញា នឹងស្វែងរកយុត្តិធម៌ឲ្យខ្ញុំបាទ និងចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីឲ្យឈ្មោះ គឹមហ៊ាន ច័ន្ទសុភក្ត្រា និងប្រពន្ធឈ្មោះ សេង សុភា ទទួលការផ្ដន្ទាទោសតាមច្បាប់ និងសុំទាមទារសំណងជំងឺចិត្តជាប្រាក់ចំនួន ១០ ០០០ (មួយម៉ឺន) ដុល្លារអាមេរិក។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ បណ្តាញព័ត៏មានយើងនូវពុំទាន់អាចទំនាក់ទំនងពីសាម៉ីជន លោក គឹមហ៊ាន សុភត្រា ឬ តំណាងមេធាវីរបស់លោកបានឡើយទេ ជុំវិញការចាប់ខ្លួននេះ ក្រុមការងារព័ត៏មានយើងរងចាំជានិច្ចរាល់ការបំភ្លឺណាមួយពីភាគីលោក  លោក គឹមហ៊ាន សុភត្រា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម