អូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVCបញ្ជូនភ្ញៀវទេសចរណ៏ មកពីភ្នំពេញ មកលេងកំសាន្តនៅក្រុងកោះរ៉ុង បានសន្លប់ដោយសារជំងឺប្រចាំកាយ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 10:41 នាទី ព្រឹក

 

ខេត្តពញរះសីហនុៈលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុកាលពីរសៀល ថ្ងៃទី ២០ ខែ វិច្ឆិកា  ឆ្នាំ ២០២១  វេលាម៉ោង ជាង ៣រសៀល បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍ជាអ្នកមកពីភ្នំពេញ មកលេងកំសាន្តនៅក្រុងកោះរ៉ុង ហើយបានសន្លប់ដោយសារជំងឺប្រចាំកាយ ស្ថិតនៅចំណុច ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះមានឈ្មោះ ជួប លីឆេង ភេទស្រី អាយុ៤៤ឆ្នាំ ជាអ្នកមកពីភ្នំពេញ ហើយមកលេងកំសាន្តនៅក្រុងកោះរ៉ុង ក៏បានសន្លប់ដោយសារជំងឺប្រចាំកាយ។បច្ចុប្បន្ន ភ្ញៀវទេសចរណ៍រងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម