បុរសអ្នករត់ម៉ូតូឌុបម្នាក់និងបុគ្កលិកធនាគាម្នាក់ទៀតបានស្លាប់ក្រោយជួបគ្រោះថ្នាក់ចរចារណ៍ នៅឆ្នេរព្រែកត្រែង.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 12:15 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ បុរស២នាក់ភាគីខាងម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៏បុកជាមួយរថយន្តដឹកទំនិញធុនធំ នៅផ្លូវទៅស្រុកស្ទឹងហាវ ម្តុំឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ០៣ សង្កាត់១ កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ 

    សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងពេលរថយន្តធំបត់ប្តូរទិសបត់មកឆ្វេងដៃ ចំណែកភាគីខាងម៉ូតូកំពុងបើកបរលើដងផ្លូវនោះ ហ្វ្រាំងមិនទាន់ក៏បុកចំថ្ពាល់រថយន្តផ្នែកខាងឆ្វេងដៃនោះតែម្តង ។

ជនរងគ្រោះ ទី១ ឈ្មោះ ធន ថា ភេទប្រុសអាយុ៣៦ឆ្នាំជាតិខ្មែរមុខរបរ រត់ម៉ូតូឌុប(អ្នកបើកបរម៉ូតូ)ស្នាក់នៅភូមិចំការកៅស៊ូ ឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុនិងទី២ ឈ្មោះនាក់ ពេជ្រ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្នាក់នៅ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុ(អ្នកជិះពីក្រោយ) ។

     ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណភាគីអ្នកបើកបររថយន្ត (ដែលរត់គេចខ្លួន) ដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់ ៕



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម