ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងទឺន័របុក គូថរថយន្ដកូរ៉េដឹកសម្ភារៈប៉ះកង់រថយន្ដ បណ្ដាលឱ្យក្រឡាប់រថយន្តប៉ះកង់ចល័ត

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែធ្នូ ឆ្នាំ2023 ម៉ោង 9:23 នាទី ល្ងាច

ខេត្តព្រះសីហនុ ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងទឺន័របុក គូថរថយន្ដកូរ៉េដឹកសម្ភារៈប៉ះកង់រថយន្ដ បណ្ដាលឱ្យក្រឡាប់នៅរថយន្តប៉ះកង់ចល័ត ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ4 កាលពីវេលាម៉ោង 07:45នាទី ថ្ងៃ ពុធ ទី27 ខែ ធ្នូ ឆ្នាំ 2023 ត្រង់ចំណុចហួសការ៉ាស់សាំងptt ឃ្លាំងលើ ស្ថិតនៅភូមិ សង្កាត់លេខ 01ក្រុង/ខេត្តព្រះសីហនុ។

◦ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនហេតុការណ៍នេះកើតឡើង គេបានប្រទះឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនស្គាល់ម៉ាក មានទិសដៅពីត្បូងទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើរថយន្តកុងតឺន័រក៏ជ្រុលទៅបុកជាមួយរថយន្តប៉ះកង់ចល័តបណ្តាលអោយក្រឡាប់ផ្ងារជើង បណ្តាលអោយរងរបួសស្រាល។។

តាមប្រភពដដែលបានបន្តទៀតថារថយន្តកុងតឺន័រ មិនស្គាល់ផ្លាកលេខ បើកបរដោយជនជាតិខ្មែរ ពុំបណ្តាលអោយរងរបួសទេ រីឯ រថយន្តប៉ះកង់ចល័ត ពាក់ផ្លាកលេខ ព្រះសីហនុ 2A-4099 ធ្វើដំណើរ4អ្នកបណ្តាលអោយរងរបួសស្រាល។។



ជុំវិញហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមនុស្សម្នាក់រងរបួសស្រាល។ ចំណែករថយន្តកុងតឺន័របានរត់គេចខ្លួនបាត់នឹងរថយន្តមួយគ្រឿងទៀត នៅហ្នឹងកន្លែងកើតហេតុ។។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងធ្វើការសម្របសម្រួលវាស់វែងនឹងអោយរុញឡានឡើង។។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម