យុទ្ធនាការសម្ភាសផ្ដល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី02 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:27 នាទី ព្រឹក

(បន្ទាយមានជ័យ) ក្រសួងផែនការ និងមន្ទីរផែនការខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានរៀបចំបើកយុទ្ធនាការសម្ភាសផ្ដល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាពយុទ្ធានាការនេះអញ្ជើញចុះពិនិត្យដោយឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ និងឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកជំទាវ ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ នៅបរិវេណភោជនីយដ្ឋាន តាំង ប៊ុនហេង ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី១.៣ ខែកញ្ញា ឆ្នាំ២០២៣។អត្ថបទនិងរូបភាពដោយលោកហ៊ីងចាន់ថនខេត្តបន្ទាយមានជ័យ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម