ជនសង្សយ័៥នាក់ដែលឡើងលួចដោះដែកបង្គោលបណ្តាញអគ្គិសនី និងជនសង្សយ័២នាក់ទៀតដែលទទួលទិញផលចោរកម្ម ត្រូវបាននគរបាលឃាត់ខ្លួន.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី28 ខែមេសា ឆ្នាំ2023 ម៉ោង 11:33 នាទី ព្រឹក

 

ស្រុកស្ទឹងហាវ៖ ជនសង្សយ័៥នាក់ដែលឡើងលួចដោះដែកបង្គោលបណ្តាញអគ្គិសនី និងជនសង្សយ័២នាក់ទៀតដែលទទួលទិញផលចោរកម្ម ត្រូវបាននគរបាលឃាត់ខ្លួននាំយកទៅផ្តន្ទាទោស។

របាយការណ៏ពីសមត្ថកិច្ចឲ្យដឹងថា ជនសង្សយ័ត្រូវបាននគរបាលឃាត់ខ្លួននៅរសៀលថ្ងៃទី២៥ខែមេសា​ ឆ្នាំ២០២៣ ចំណុច ភូមិឫទ្ធីមួយឃុំកែវផុស ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ក្នុងនោះមានជនសង្ស័យ៥នាក់ជាអ្នកលួចផ្ទាល់និង២នាក់ទៀត ជាអ្នកទទួលទិញ(ទទួលផលចោរកម្ម) សរុបទាំងអស់៧នាក់។

វត្ថុតាងដែលចាប់បានរួមមាន៖ ដែកបន្ទះបង្គោលភ្លេីងអគ្គិសនីរបស់រដ្ឋចំនួន៤២ដេីម​ ,ទូរសព្ទ័ម៉ាកOPPOមួយគ្រឿង, ម៉ូតូម៉ាកdreamសង់​ ពណ៌ខ្មៅមួយគ្រឿង​ និងម៉ាកវេវមួពណ៌ខ្មៅ​ មួយគ្រឿង។

ជនសង្ស័យរួមវត្ថុតាង អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ចាត់ចែងតាមនិតិវិធីច្បាប់៕

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម