រថយន្តគោយន្តកែច្នៃដឹកអុសចូលក្រុងទាំងយប់ខូចហ្វ្រាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខូចខាតរថយន្ត 3គ្រឿង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែកក្កដា ឆ្នាំ2023 ម៉ោង 11:08 នាទី ល្ងាច

រថយន្តគោយន្តកែច្នៃដឹកអុសចូលក្រុងទាំងយប់ខូចហ្វ្រាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខូចខាតរថយន្ត 3គ្រឿង

ខេត្តព្រះសីហនុ : រថយន្តគោយន្ដកែច្នៃបានបុកគាយន្តស៊េរីទំនើបចំនួន 3 គ្រឿងតែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះនៅតាមបណ្ដោយផ្លូវវិថីឯករាជ ត្រង់ចំណុចខាងមុខក្លឹប E D Mនៅវេលាម៉ោង 7:00យប់ថ្ងៃទី 2ខែកក្កដាឆ្នាំ 2023 ស្ថិតនៅក្នុងសង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មាន sntv breaking news ថាមុនពេលកើតហេតុគេបានប្រទះឃើញរថយន្តកែច្នៃសម្រាប់ដឹកអុសមួយគ្រឿងពុំមានស្លាកលេខបើកបរចុះចំណោទទិសដៅទៅតោ២មកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានគាររថយន្តមួយគ្រឿងទៀតម៉ាក់ព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AZ-6110បើកបរទិសដៅពីតោ២ឡើងចំណោទមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ត្រូវបានគាររថយន្តកែច្នៃសម្រាប់នគរនោះគេអស់មួយចំហៀងនិងជ្រុលទៅគារថយន្តស៊េរីមួយគ្រឿងទៀតម៉ាក់ហ្វតពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BP-7380ដែលបើកមកពីតោពីរដូចគ្នា។ហើយរថយន្តកែច្នៃសម្រាប់ដល់កូរនោះក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតម៉ាក់ហិម័រតែរថយន្តនោះរោងការខូចខាតតិចតួចម្ចាស់ក៏បើកបន្តទៅមុខទៀតពុំបានទារសំណងការខូចខាតឡើយ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរមិនបានបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ហើយម្ចាស់រថយន្តទាំងសងខាងក៏ព្រមសម្របសម្រួលគ្នានៅកន្លែងកើតហេតុ។ក្រោយពីមន្ត្រីសមត្ថកិច្ចចរាចរណ៍មកជួយធ្វើអន្តរាគមន៍និងសម្រួលចរាចរណ៍ជៀសវាងការកកស្ទះនៅទីនោះ។បញ្ជាក់បន្ថែមទៀតថារថយន្តដែលរងការខូចខាតពីគ្រឿងនោះគឺជាភ្ញៀវមកពីទីក្រុងភ្នំពេញ។

រថយន្តកែច្នៃត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅការិយាល័យរង់ចាំម្ចាស់សងសំណងគេរួចទើបឲ្យទៅយក។   អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម