លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ឧបត្ថម្ភថវិកា២លានរៀល ជួយដល់កុមារីម្នាក់ មានជម្ងឺគ្រាប់ឈាមសនិងទឹកដក់ក្នុងសួត នៅខេត្តត្បូងឃ្មុំ……

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែសីហា ឆ្នាំ2022 ម៉ោង 2:10 នាទី ល្ងាច

ខេត្តត្បូងឃ្មុំ-នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដេីម្បីជួយដល់កុមារីម្នាក់ ដែលកំពុងមានជម្ងឺគ្រាប់ឈាមស និងទឹកដក់ក្នុងសួត កំពុងព្យាបាលនៅមន្ទីរពេទ្យ ហេីយមានម្តាយជាអ្នកក្រីក្រ ហើយកំពុងខ្វះខាតថវិកាហូបចុក និងចំណាយផ្សេងៗក្នុងកំឡុងពេលស្នាក់នៅមន្ទីរពេទ្យព្យាបាលកុមារីរូបនេះ។

កុមារីរូបនេះមាន ឈ្មោះ ហ្វាទី ពីនទី សឡេះ រស់នៅសព្វថ្ងៃ នៅភូមិទី០៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គ្រួសាររបស់កុមារីជាអ្នកជំងឺ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម