ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែធ្នូ ឆ្នាំ2021 ម៉ោង 1:31 នាទី ល្ងាច

 

(ព្រះសីហនុ)៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន កាលពី​វេលាម៉ោង​២៣និង​៤០នាទី​​ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖

១/ឈ្មោះ ​មាស ណារ៉ា ភេទ​ប្រុស​ អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ

២/ឈ្មោះ ពៅ យ៉ង់ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ

៣/ឈ្មោះ ដួង រដ្ឋា អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ។

វត្ថុតាងដកហូតបានរួមមាន ៖

-ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ១២កញ្ចប់

-បំពង់ជក់ថ្នាំ ចំនួន ០១

-ទូរសព្ទ័ ចំនួន ០៤ គ្រឿង ។

 

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ ស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម