ក្រុមប្រជាពលរដ្ឋនៅតំបន់តាលះសែនជ័យចំនួន ២៩៥ គ្រួសារស្នើរដល់សម្ដេចពុក កាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែឩសភា ឆ្នាំ2023 ម៉ោង 10:03 នាទី ល្ងាច

ក្រុមប្រជាពលរដ្ឋនៅតំបន់តាលះសែនជ័យចំនួន ២៩៥ គ្រួសារស្នើរដល់សម្ដេចពុក កាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់

#ខេត្តព្រះសីហនុ÷

ប្រជាពលរដ្ឋចំនួន ២៩៥ គ្រួសារ បច្ចុប្បន្នរស់នៅតំបន់តាលៈ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងអាស្រ័យផលជាក់ស្ដែងតាំងពីកំឡុងឆ្នាំ ១៩៩៥ បានដាក់ពាក្យស្នើដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈ
លោកមេឃុំរាម .អភិបាលស្រុកព្រៃនប់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

កម្មវត្ថុសំណើរសុំកាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយកន្លែងដែលប្រជាពលរដ្ឋបាននឹងកំពុងរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៥ រៀងរហូតមកដល់សព្វថ្ងៃ។
យោងតាមការស្នើសុំបានបញ្ជាក់ថា ដោយយោងតាមសេចក្តីជូនដំណឹងលេខ ២២០/២២ ចុះថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ របស់សាលាខេត្តព្រះសីហនុ ស្តីពីការប្រកាសកំណត់តំបន់វិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ) នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ ។យោងតាមការជូនដំណឹង របស់គណៈកម្មាធិការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ ស្តីពីការបិទបញ្ចប់
តំណើរការវាស់វែង នៃការប្រមូលទិន្ន័យចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលើកចុងក្រោយ នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣ ។
ដោយឡែកនៅតំបន់តាលៈ មានប្រជាពលរដ្ឋរស់នៅចំនួន ២៩៥ គ្រួសារស្ថិតនៅភូមិស្មាច់ដែង ឃុំរាមដដែលពុំទាន់បានទទួលការវាស់វែងដីធ្លីក្នុងការទទួលបានសិទ្ធិកាន់កាប់ដីធ្លី ដើម្បីអាស្រ័យផលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅឡើយ ដោយហេតុថា ដីតំបន់នេះបានស្ថិតនៅគម្រោងគម្របព្រៃឈើឆ្នាំ ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។អាស្រ័យហេតុនេះ សូមសម្ដេចពុកសម្ដេចម៉ែក៏ដូចជា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មេត្តាពិនិត្យ និងជួយសម្រួលដើម្បីកាត់ឆ្កៀលដីចេញពីគម្រោងគម្របព្រៃឈើឆ្នាំ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការវាស់វែងទទួលបានសិទ្ធិកាន់កាប់ដីក្នុងសហគមន៍ស្របតាមគោល
នយោបាយរបស់រាជរដ្ឋាភិបាល ។
ជុំវិញការស្នើរសុំនេះផងដែរ លោកគឹម ចាន់ មេឃុំរាមបានប្រាប់បណ្ដាញសារព័ត៌មានថា ចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋប្រមាណជាង 200 គ្រួសារនេះលោកបានចាឯកភាពបញ្ជូនសំណើនេះទៅកាន់រដ្ឋបាលស្រុកព្រៃនប់ហើយ ប៉ុន្តែលោកពុំទាន់ដឹងថារដ្ឋបាលស្រុកបានបញ្ជូនសំណើនេះទៅកាន់រដ្ឋបាលខេត្តនិងរាជរដ្ឋាភិបាលហើយឬនៅនោះទេ។ប៉ុន្តែបើ ពិនិត្យទៅលើស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋរដ្ឋបាលឃុំសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋពិតជាបានរស់នៅអាស្រ័យផលជាក់ស្ដែងពិតប្រាកដ់មែន។ដោយមានដំណាំចំការជាច្រើនប្រភេទផងដែរ។មិនត្រឹមតែប៉ុណ្ណោះតំបន់នោះក៏មានទីអារាមនិងសាលាបង្រៀនបែបស្ម័គ្រចិត្តផងដែរ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម