ឯឧត្តម ឃួន ស្រេង ចុះពិនិត្យសកម្មភាពប្រតិបទការពន្លត់អគ្គីភ័យនៅអាគារsky city

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី23 ខែធ្នូ ឆ្នាំ2023 ម៉ោង 2:52 នាទី ល្ងាច

រាជធានីភ្នំពេញ:ក្រោយពីទទួលបានព័ត៌មានអំពីអគ្គីភ័យនៅអាគារ sky city នារសៀលថ្ងៃទី 23 ខែធ្នូឆ្នាំ 23 នេះឯកឧត្តមឃួនស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះពិនិត្យដល់ទីតាំងកើតហេតុ ដោយមានកិច្ចសហការ កម្លាំងពាក់ព័ន្ធគ្រប់ផ្នែករួមមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងទ័ពពិសេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមហ៊ុនOCIC ក្រុមហ៊ុនប៉េងហួត បានប្តេជ្ញារួមគ្នាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងអគ្គីភ័យនេះឱ្យបានឆាប់បំផុត។

  ក្នុងឱកាសចុះពិនិត្យគ្នាឱកាសនោះផងដែរ។ឯកឧត្តមឃួនស្រេង បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះអស់ពីចិត្តដល់កម្លាំងគ្រប់ផ្នែកគោរពជំនាញដែលបានយកចិត្តទុកដាក់គ្រប់សកម្មភាពជួយសង្គ្រោះ នៅពេលដែលប្រជាពលរដ្ឋក៏ដូចពាណិជ្ជករអាជីវករជួបនូវបញ្ហាផ្សេងៗ។ប៉ុន្តែឯកឧត្តមក៏បានជំរុញនិងស្នើដល់ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តការខិតខំបន្ថែមទៀត ដើម្បីឲ្យការងារកាន់តែរត់លឿនល្អទៅមុខ។សម្របសម្រួលដោយលោក

អំ ចិត្ត ប្រចាំរាជធានីភ្នំពេញ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម