យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានរងរបួស ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:01 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានរងរបួសស្រាល ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូមួយគ្រឿង ក្រុងព្រះសីហនុ យ៉ាងហោចណាស់ មានបុរសចំនួនបួននាក់បានរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បើកបរដោយបុរសជនជាតិចិនម្នាក់បានបុកជាមួយនឹងម៉ូតូមួយគ្រឿង នៅវេលាម៉ោង១១និង០០ នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយវិថីអូរឈើទាល កែងផ្លូវ៥០៣ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មាន ពីទីតាំងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកHonda Dream សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១FE-៣៥៩៦ បើកបរដោយបុរម្នាក់ឌុបគ្នា៣នាក់ បានធ្វើដំណើរ ពីកើតទៅលិចលុះ មកដល់ចំណុចកើតហេតុបានបុកប៉ះនិងរថយន្តមួយគ្រឿង ម៉ាក TOYOTA ALPARD ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ ២AU-៩៨០០ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យខូចខាតម៉ូតូ និងរថយន្ត គួរសម និង បណ្តាលឲ្យបុរស៤បួននាក់ភាគីខាងម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានសម្របសម្រួលគ្នាជូនភាគីទាំងពី រហូតភាគីខាងរថយន្តសងសំណងចំនួន៣០០ដុល្លារ ជូនដល់ភាគីរងគ្រោះ ដើម្បីបញ្ចប់រឿង នៅនិងកន្លែងកើតហេតុតែម្តង ៕ (ដោយ៖ សោម ភ័ក្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម