ប្រឡាយ២.៥០០ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែនតាមរយៈឧបនា យក រដ្ឋមន្ត្រី ជា សុផារ៉ា បានដំណើរការសាងសង់ ស្ថិតនៅឃុំជីរោជ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី13 ខែឩសភា ឆ្នាំ2021 ម៉ោង 2:42 នាទី ល្ងាច

ខេត្តត្បូងឃ្មុំៈឯកឧត្តម ហាក់ សុខ មករា អភិបាលរងខេតត្បូងឃ្មុំ និងឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញរួមគ្នា ចុះត្រួតពិនិត្យការសាងសង់ប្រឡាយទឹក២.៥០០ម៉ែត្រ ជូន ដល់ ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដីស្រែ និងដំណាំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោជ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងការចុះពិនិត្យការសាងសង់នាឱកាសនោះ មានការអញ្ជើញចូលរួម ពីសំ ណាក់លោក សេង សុខឃឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋ ជាយ៉ាង រូប ទៀត ។

បើតាមការឲ្យដឹងពីលោក សេង សុខឃឿន អភិបាលនៃគណៈអភិបាល ស្រុក ត្បូងឃ្មុំ បានបញ្ជាក់ថា  ប្រឡាយនេះ មានទំហំមាត់ប្រឡាយលើ ១២ម៉ែត្រ បាត់ក្រោម៣ម៉ែត្រ ប្រវែង២.៥០០ម៉ែត្រ ស្ថិតនៅភូមិទួលវិហា ឃុំជីរោជិ៍ទី២ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសមិទ្ធផលដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហា សេនា បតី តេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ាឧបនា យក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធាន ក្រុម ការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលគ្រោងបញ្ជប់នៅ ដើម ខែ មិថុនាឆ្នាំ២០២១នេះ ។

  ឯកឧត្តម ហាក់ សុខមករា និងឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បាន ផ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា និងឧបនា យករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកបំផុត។

  ឯកឧត្តម បានបន្តថា  ប្រឡាយទឹកដែលបានដំណើរការ ការសាងសង់នា ពេល នេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធទឹកស្រោចស្រពឡើងវិញ ដើម្បីទប់ស្កាត់ គ្រោះរាំងស្ងួត និងជាពិសេសជួយដល់វិស័យកសិកម្ម របស់ប្រជាពលរដ្ឋ ពង្រីក ផ្ទៃដីដាំដុះ សំដៅលើកកម្ពស់ជីវភាព នឹងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ក្នុង មូលដ្ឋានទាំងមូល ។

  ឯកឧត្តម ទាំង២រូប បានជំរុញនិងលើកទឹកចិត្តដល់ប្រ ជាពលរដ្ឋក្នុងខេត្ត ត្បូង ឃ្មុំទាំងមូល ត្រូវនាំគ្នាដាំដុះដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗ ដើម្បីកាត់បន្ថយ ការ ចំណាយ និងរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ ហើយមន្រ្តី ជំនាញ ត្រូវចុះសិក្សាផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ ពិសេសបែង ចែកថាតើត្រូវដាំដំណាំ បន្លែអ្វី ដែលមានទីផ្សារល្អ និងត្រូវតាមរដូវកាលដាំដុះ ក្នុង ដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម