លោកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំ ជាបេក្ខជនដែលមានវ័យចាស់ជាងគេ នាសម័យប្រឡងឆ្នាំ២០២៣នេះ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:19 នាទី ល្ងាច

ខេត្តព្រះសីហនុៈបេក្ខជនដែលមានវ័យចាស់ជាងគេ ឈ្មោះ ហែម ស៊ីណាត អាយុ ៥៨ឆ្នាំ កំពុងប្រឡងនៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្តបន្ទាយមានជ័យ។ បេក្ខនារីមួយរូបដែលមានអាយុចាស់ជាងគេ នោះគឺអ្នកស្រី ហែម ស៊ីណាត នៅខេត្តបន្ទាយមានជ័យ បានបរាជ័យម្តងហើយកាលពីសម័យប្រឡងឆ្នាំ២០២២ តែពេលនេះអ្នកស្រីមិនបានរត់ចោលសមរភូមិ ឬបាក់ទឹកចិត្តនោះទេ អ្នកស្រីនៅតែបង្ហាញឆន្ទះចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ ម្តងទៀតសម្រាប់សម័យប្រឡងថ្ងៃទី ០៦ វិច្ឆិកានេះ ដោយមានលេងរៀងទី ៤៨៩ ស្ថិតនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា នាខេត្តបន្ទាយមានជ័យ។ អ្នកស្រី ហែម ស៊ីណាត ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មរមៀលកើត
ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕ សម្របសម្រួលដោយៈ លោក ហ៊ីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម