បងធំបងតូច ជើងខ្លាំងខាងកាប់ចាក់ 7 អ្នកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានសង្គមថ្ងៃពុធ ទី01 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:38 នាទី ព្រឹក

ទាយមានជ័យ៖អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបង្កហឹង្សាវាយកាប់ចាក់គ្នា នៅចំនុចវេទិការសួនមានជ័យ ស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណកាលពីយប់ថ្ងៃអាទិត្យ។

ជនសង្ស័យទាំង៧នាក់រួមមាន ១-ឈ្មោះ សួន អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ,២-ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ,៣-ឈ្មោះ អុល សំណាង អាយុ១៤ ៤-ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ, ៥-ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ ៦-ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ ៧-ឈ្មោះ ផាត់ លីហុង អាយុ១៥ឆ្នាំ ដកហូតបានវត្ថុតាង ដាវសាម៉ូរៃ ០១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើអោយខូចខាត។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣វេលាម៉ោង២៣:៣០នាទី មានក្មេងទំនើង២ក្រុមបានឈ្លោះទាស់ទែងគ្នា និងបានយកដាវសាំម៉ូរ៉ៃដេញកាប់គ្នាផ្អើលគេឯងនៅចំនុចសួនវេទិកាមានជ័យ ក្រុងសិរីសោភ័ណ មនុស្សរត់អស់ ទើបកាប់បំផ្លាញឲ្យខូចខាតម៉ូតូ២គ្រឿង របស់គូរជម្លោះ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្នុងការសួរនាំរបស់នគរបាល ដើម្បីមានចំណាត់ការបន្ត៕

ព័ត៌មានទាន់ហេតុការដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម