ភ្ញៀវទេសចរណ៍ចូលរួមទស្សនាបុណ្យអុំទូក២ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ប្រមាណ ជាង១៥ មឺននាក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 9:05 នាទី ល្ងាច

ខេត្តបន្ទាយមាន័យៈ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះរដ្ឋបាលខេត្តបន្ទាយ​​មានជ័យ បានរៀបចំពិធីបិទការប្រណាំងទូកងថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ នៅក្រោយសាកលវិទ្យាល័យមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរណ៍ចូលរួមទស្សនាយ៉ាងច្រើនកុះករប្រមាណ សរុប២ថ្ងៃ ចំនួន ១៥២.៨៥៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៥២.៨៤៧ ភ្ញៀវបរទេសមានចំនួន០៩ នាក់។

ពិធីបិទការប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន អ្នកយំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មេបញ្ជា ស្នងការកងកម្លាំងគ្រប់កងឯកភាព ប្រតិភូខេត្តស្រះកែវប្រទេសថៃ កុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំង​ទូកនេះ គឺធ្វើឡើង ដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តា ខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។


ឯកឧត្តមបន្តថា ការរៀបចំប្រណាំងទូកឆ្នាំនេះមានពុកម៉ែបងប្អូនប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការតាំងពិពណ៌ផលិតផលខ្មែរ ការបណ្តែតប្រទីបអង្គភាពរដ្ឋនឆពេលរាត្រីពេលចប់កម្មវិធីប្រណាំងទូក ។ការរៀបចំរយៈពេល២ថ្ងៃមកនេះ ទទួលបានជោគជ័យ មិនមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។

ឯកឧត្តម កែ គឹមយ៉ាន អ្នកយំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្តនេះ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិយើង ។ជាមួយគ្នានោះឯកឧត្តមក៍បានបានធ្វើការអរគុណដល់ចំណុះទូកទាំងអស់ ត្រូវចេះសាមគ្គីគ្នា ទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួត ដណ្តើមយកជ័យជម្នះ ដើម្បី សម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។នៅក្នុងឱកាសនេះដែរ ឯកឧត្តមអ្ន្តំណាងរាស្ត្រក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់ មហាជនទាំងអស់ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការ ចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ផ្លូវគោក។
ក្នុងឱកាសបិទនោះ គណៈអធិបតីក៍បានប្រគល់ពាន់រង្វានជ័យលាភី ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ដល់គណៈកម្មាការទូកទាំងអស់ទៅតាមចំណាត់ថ្នាក់នីមួយៗគ្រប់ទូកទាំង២៨ ដែលបានចូលរួមប្រកួត និងផ្តល់ថវិកាឧបត្ថម្ភដល់ អនុគណៈកម្មាធិការនីមួយៗរបស់ខេត្ត ដែលបានដឹកនាំទទួលខុសត្រូវតាមផ្នែកខ្លួនផងដែរ៕
ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម