លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ ខេត្តតាកែវ ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ទី រតនា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្

ព័ត៌មានសង្គមថ្ងៃពុធ ទី01 ខែមិថុនា ឆ្នាំ2022 ម៉ោង 4:12 នាទី ល្ងាច

ខេត្តតាកែវ៖ ព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមនមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ដឹកនាំសហការី និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង លោកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
អញ្ជើញចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនសពលោកវរសេនីយ៍ទោ ទី រតនា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទទួលមរណៈភាពកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ (ដោយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងខ្លួនឯង) ព្រមទាំងបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) ថវិកាផ្ទាល់ខ្លួនលោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន៥០០.០០០៛ (ប្រាំរយពាន់រៀលគត់) និងថវិកាមិត្តរួមការងារចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៣,៨៣០,០០០៛(បីលានប្រាំបីរយសាមសិបពាន់រៀលគត់) ដើម្បីប្រគល់ជូនដល់លោកស្រី វ៉ាន់ ស្រីពៅ ត្រូវជាភរិយានៃសព ស្ថិតនៅភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការ បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម