នគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃ៣នាក់ រួមនឹងវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួនសរុប១២៨ថង់ ទម្ងន់៣៧២ក្រាម បញ្ជូនទៅតុលាការ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែមិថុនា ឆ្នាំ2022 ម៉ោង 2:52 នាទី ល្ងាច

បន្ទាយមានជ័យ ៖ កម្លាំងស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិថៃ ៣នាក់ រួមនឹងដកហូតវត្ថុតាងថ្នាំញៀនសរុបចំនួន១២៨ថង់ ស្មេីនឹងទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក, ទូរសព្ទ០២គ្រឿង,ដែកកេះ០៧, សៀវភៅ០២ក្បាល,កាបូប០២,សម្ភារៈវេចខ្ចប់មួយចំនួន ។

ប្រតិបត្តិការ ខាងលេីដោយមានកិច្ចសហការជាមួយ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្រ្កាបកាលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩យប់ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនិតិវិធីដោយលោក លឹម ប៊ុនសុភក្រ័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអនុត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល បន្ទាយមានជ័យ ។

លោកស្នងការរងបានឱ្យដឹងថា ៖ ដំបូងកម្លាំងនគរបាលយើងបង្រ្កាបបានជនសង្ស័យ០២នាក់ មាន៖១/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ ,២/-ឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ និង ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ៧ថង់។ បន្ទាប់កម្លាំងនគរបាលបានបន្តឃាត់ខ្លួនមេខ្លោងបាន ០១នាក់ទៀត ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងឆែកឆេរ ដកហូតវត្តុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម