បុករះទៀតហើយ ពុំបណ្តាលអោយមានអ្នករងរបួសទេ រួមជាមួយរថយន្ត 3 គ្រឿងរោងការខូចខាត

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែតុលា ឆ្នាំ2023 ម៉ោង 8:06 នាទី ល្ងាច



ខេត្តព្រះសីហនុ÷ គ្រោះថ្នាក់ចរាចរណ៍បុករះ រវាងរថយន្ត៣គ្រឿង ពុំបណ្តាលឲ្យរងរបួសទេនៅវេលាម៉ោងជិត4រសៀលថ្ងៃទី24តុលា២០២៣នេះ នៅលើវិថីផ្លូវជាតិលេខ4 ចំណុចហួសរោងចក្រក្រោន ស្ថិតក្នុងភូមិ សង្កាត់ ក្រុងព្រះសីហនុ

យោងតាមប្រភពព័ត៌មានអំពីកន្លែងបានអោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តម៉ាក Thundra មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2Z-6045 បើកបរដោយបុរសជនជាតិខ្មែរ ក្នុងល្បឿនលឿននឹងបើកបរក្នុងស្ថានភាពស្រវឹង ធ្វើដំណើរមានទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកជាមួយរថយន្តចំនួន 2 គ្រឿងបុកចំគូទខាងក្រោយ រថយន្តម៉ាក Toyota prius ពាក់ស្លាកលេខ ភ្នំពេញ 2AV-5830 មានទិសដៅស្របគ្នា ចំណែករថយន្តមួយគ្រឿងទៀតមាន ពាក់ស្លាក់លេខព្រះសីហនុ2C-2508 ជាជនជាតិខ្មែរបង្កឲ្យរងការខូចខាតរថយន្តToyota prius 2 គ្រឿងយ៉ាងដំណំតែ ពុំបណ្តាលអោយរងរបួសទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងធ្វើការសម្របសម្រួលអោយភាគីទាំងសងខាងចចារគ្នា។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម