ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយខ្លួនឯង

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមករា ឆ្នាំ2024 ម៉ោង 11:15 នាទី ព្រឹក

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយខ្លួនឯង

(Update) ស្រុកព្រៃនប់ : ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយខ្លួនឯងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២ : ៣០នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតក្នុងភូមិ បឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ



សមត្ថកិច្ចបានដឹងថា រថយន្ត មួយគ្រឿង ម៉ាក CHEVROLET ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ២BE ០៣១៤ ទិសដៅ ខេត្តព្រះសីហនុ-ភ្នំពេញ អ្នកបើកបរ
ឈ្មោះ តន់ សុខ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិសាគង ឃុំសាគង ស្រុកឈូក ខេត្តកំពត (មិនមានរងរបួស)។
- អ្នករួមដំណើរចំនួន ០១ នាក់
ឈ្មោះ លី សុផៅ ភេទ ស្រី អាយុ ៤៥ឆ្នាំ រស់នៅ ភូមិ សត្វពង ឃុំសត្វពង ស្រុក ឈូក ខេត្តកំពត(រងរបួសស្រាល)។
- លុះមកដល់ចំនុចកើតហេតុខាងលើ បាន វាជែង រថយន្តធំ រួចបានជ្រុល ចង្កូតធ្លាក់ផ្លូវចូលលូ កំពុងជួសជុលនៅខាងឆ្វេងដៃ ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលអោយរថយន្តខូចខាតទាំងស្រុង។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជនវាលរេញ រីឯវត្ថុតាងបានយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកព្រៃនប់។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម