សិក្ខាសាលាអំពីអត្ថប្រយោជន៍នៃការសន្សំ និងការពារហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី23 ខែតុលា ឆ្នាំ2023 ម៉ោង 6:29 នាទី ល្ងាច

(បន្ទាយមានជ័យ) លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាអំពីអត្ថប្រយោជន៍នៃការសន្សំ និងការពារហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក យ៉ូសុីយូគី អុីណាណូបេ នាយកនាយកដ្ឋានប្រតិបត្តិការនិងចាត់ចែងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បានមានមតិលើកឡើងថា៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនដែលមានដើមកំណើតចេញពីប្រទេសជប៉ុនដែលបានបង្កើតឡើងក្នុងឆ្នាំ១៩០២ និងមានអាយុជាង១២១ឆ្នាំហើយ។

លោកបានបន្តថាក្រុមហ៊ុនបានចាប់ផ្ដើមអាជីវករនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ។ហើយនៅក្នុងខេត្តបន្ទាយមានជ័យក្រុមហ៊ុនមានការិយាល័យបណ្ដុះបណ្ដាលធុរកិច្ចក្នុងក្រុងសិរីសោភ័ណ ហើយបានដើរតួនាទីជាកន្លែងបណ្ដុះបណ្ដាលភ្នាក់ងារធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់និងបង្កើនអត្រាភាគទានធានារ៉ាប់រងអាយុជីវិតក្នុងសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ កម្មវិធីសិក្ខាសាលាអំពីអត្ថប្រយោជន៍នៃការសន្សំ និងការពារហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍  គឺជាក្រុមហ៊ុន ក្នុងចំណោមក្រុមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានវត្តមាននៅខេត្តបន្ទាយមានជ័យ ដែលបានឆ្លុះបញ្ចាំងពីកំណើនអាជីវកម្មនិងកំណើននៃតម្រូវការផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្ត។

លោក បានធ្វើការផ្ដាំផ្ញើដល់អង្គសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានាពេលនេះត្រូវយកចិត្តទុកដាក់ស្ដាប់ក្នុងការធ្វើបទបង្ហាញដើម្បីឲ្យយល់កាន់តែច្បាស់ពីគោលបំណងអំពីអត្ថប្រយោជន៍នៃការសន្សំ និងការពារហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍នេះ ត្រូវបន្តជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ។រូបភាព ណិង អត្តបទ ដោយ លោកៈ ហ៊ីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម