ពូជគោ និងមាន់ ត្រូវបានផ្តល់ដល់កសិករជាសមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែមករា ឆ្នាំ2021 ម៉ោង 7:25 នាទី ល្ងាច

កំពង់ឆ្នាំង៖ ក្រសួងបរិស្ថាន បានផ្តល់ពូជគោចំនួន ៣៩ក្បាល និងពូជមាន់ចំនួន ៤៨៥ក្បាល និងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៣៣គីឡូវ៉ាត់ ផ្តល់ដល់ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលជាសមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

FB_IMG_1610959683776

ពូជសត្វគោ និងមាន់ទាំងនេះ ត្រូវបានឯកឧត្តម សាបូ អូហ្សាណូ រដ្ខលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូននាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

FB_IMG_1610959698031

សូមបញ្ជាក់ផងដែរថាៈ ការចែកពូជគោ និងមាន់ ដែលផ្តល់ដោយក្រសួងបរិស្ថាន " ដើម្បីបង្កើតមុខរបរ និងប្រាក់ចំណូលគ្រួសារ លើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សហគមន៍ឱ្យមានការរីកចម្រើនក្នុងគោលដៅជួយថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាព " ៕

FB_IMG_1610959692090

FB_IMG_1610959700434


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម