ជនញៀនថ្នាំកើតជំងឺកូវីដ១៩ដែលសម្លាប់ យោធាដើម្បីចេញពីមន្ទីរពេទ្យ បង្អែកស្រុកពញាក្រែក បានគាំងបេះដូងស្លាប់ អំណាចនៃថ្នាំញៀន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី28 ខែឩសភា ឆ្នាំ2021 ម៉ោង 8:07 នាទី ល្ងាច

ខេត្តត្បូងឃ្មុំៈ បុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ បន្ទាប់ពីវាយសម្លាប់អ្នកយាមជាយោធាម្នាក់ ដើម្បី រត់ ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានគាំងបេះដូងស្លាប់ បណ្តាលមកពីផលវិបាកនៃ ការប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរចំពោះអ្នកជំងឺកូវីដ១៩។     

នេះបើតាមការឲ្យដឹងពីមន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកពញាក្រែក ក្នុងស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ។ បុរសជាយោធា ដែលស្លាប់ដោយសារជនញៀនថ្នាំ សម្លាប់កាល ពីថ្ងៃ ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូន ទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។

ចំណែកឃាតករដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិ ក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ និងបានគាំងបេះដូងស្លាប់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ។សពជាឃាតករ ត្រូវបានបញ្ជូនយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម