ពិធីសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធផលនានា និងបញ្ចុះប៉ះធម្មសីលា កសាងព្រះវិហារ នៅក្នុងវត្តបទុមរតនារាមហៅវត្តតាំងយ៉រ ស្ថិតក្នុងស្រុកវិលវែងខេត្តពោធិ៍សាត់....

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែមករា ឆ្នាំ2023 ម៉ោង 12:00 នាទី ព្រឹក

ខេត្តពោសាត់÷គុណធម៍និងការសាមគ្គីភាព គឺជាឬសគល់ក៍សំខាន់ រវាងពុទ្ឋច្ចះ និងអាណាច្ចះ ដែលបានធ្វើប្រទេសជាតិមានសុខសន្តិភាព ដូចសពថ្ងៃនេះ ក្រោមការដឹកនាំដ៍ឆ្លៀសវ៉ៃ របស់សម្តេច តេជោ ហ៊ុន សែន ដូចនេះស្នើអោយពុទ្ឋបរិស័ទ្ឋ ប្រជាពលរដ្ឋទាំងអស់បន្ត វប្បធម៍សាមគ្គីភាពនេះបន្តទៀត ដើម្បីភាពរីកចំរើនបន្ថែមទៀតទៅថ្ងៃខាងមុខ។

ថ្លែងក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់សមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងព្រះវិហារ នៅក្នុងវត្តបទុមរតនារាមហៅវត្តតាំងយ៉រ ស្ថិតក្នុងស្រុកវិលវែងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី 28 ខែមករាឆ្នាំ 2023 លោកចេងឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណ និងកោតសរសើរដ៏កិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការវត្ត គណៈកម្មាធិការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានសហការសាមគ្គីលះបង់នូវទ្រព្យធនពេលវេលាមកចូលរួមការកសាងក្នុងទីអាវ៉ាសវត្តតាំងយ៉រនេះអោយមានភាពល្អប្រសើរ ជាហេតុធ្វើឲ្យក៏កើតនូវសមិទ្ធផលជាច្រើនទុក្ខសម្រាប់កូនចៅ ជំនាន់ក្រោយប្រើប្រាស់ជាសម្បត្តិរួម ។ស្ដែងចេញពីសមិទ្ធផលជាច្រើន នៅក្នុងវត្តបទុមរតនារាមហៅវត្តតាំងយ៍នេះ វាពិតជាបានបញ្ជាក់យ៉ាងច្បាស់ អំពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ជិតឆ្ងាយ ក្រោមដំបូលសន្តិភាព ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ។ឯកឧត្តមក៏បានបញ្ជាក់សង្កត់ធ្ងន់ផងដែរថា បើយើងគ្មានសន្តិភាព ទេពេលនេះពួកយើងក៏ពុំមានឱកាស រួបរួមគ្នា សាមគ្គីគ្នា ក៏សាង សមិទ្ធផលនានាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់  ក៏ដូចគ្នា នៃការរីករូតរាស់លើវិស័យព្រះពុទ្ធសាសនាផងដែរ។

ជាក់ស្ដែងសមិទ្ធផលជាច្រើននៅក្នុងវត្តតាំងយ៉រនេះ រួមមានស្រះទឹក របង ក្លោងទ្វារ និងរូបសំណាក់ព្រះពុទ្ធជាច្រើនអង្គ បានកសាងរួចរាល់ក្នុងរយៈពេលដ៏ខ្លី ក្រោមការសហការ រវាងពុទ្ធច្ចះនិងអាណាច្ចះ ដែលវិស័យទាំងពីរនេះ គឺជាឬសគល់ដ៏សំខាន់នៃការកសាង អភិវឌ្ឍន៍លើគ្រប់វិស័យ។ក្នុងឱកាសមនុស្សផងដែរឯកឧត្តមចេងឡៃ។ក៏បានរំលឹកពីសាវតានិងប្រវត្តិនៃស្រុកវាលវែងនេះផងដែរថា កាលពីមុនស្រុកវិលវែងនេះគឺតំបន់ដែលពោរពេញដោយគ្រាប់មីនមិនទាន់ផ្ទុះ ព្រោះទីនេះគឺជាសមរភូមិដ៍ក្តៅគគុក រវាងទាហានខ្មែរក្រហមនិងទាហ៊ានរបបរដ្ឋាភិបាល ប៉ុន្តែដោយមានគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន ទើបធ្វើឱ្យស្រុកវិលវែងនៅខេត្តពោធិ៍សាត់ មួយនេះបានកែប្រែមុខមាត់ដោយឆាប់រហ័សដែលស្ទើរមិនគួរឲ្យជឿ។ដូចនេះឯកឧត្តមស្នេហ៍ឲ្យបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទទាំងអស់ ខិតខំបន្តប្រកាន់យកនៅវប្បធម៌ ដ៏ល្អប្រពៃណីនេះ និងរួមគ្នាកសាងសមិទ្ធផលនានាបន្ថែមទៀត ដើម្បីជាប្រយោជន៍ជាតិនៃយើងទាំងអស់គ្នា។

ព្រះគ្រូចាកអធិការវត្តស៊ុនសុផលបានមានពុទ្ធិការថា សមិទ្ធិផលដែលបានដាក់សម្ពោធឆ្លងឲ្យប្រើប្រាស់នាពេលនេះ រួមមានរបងឈើរបងថ្ម ចាក់ដី ជីកស្រះ ធ្វើបន្ទប់អនាម័យដាំកូនឈើ សាងសង់ក្លោងទ្វារ សាងសង់ ព្រះពុទ្ធដិមាករ 

រួមជាមួយការស្ថាបនាសាងសង់និងជួសជុលជាច្រើនទៀត សរុបទឹកប្រាក់ចំនួន ៣៣២៣៥០០០០រៀល។ហើយនៅថ្ងៃឆ្លងសមិទ្ធផលនានានាឱកាសនេះផងដែរ ក៏មានពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារទំហំ 12 គុណនឹង 20 ម៉ែត្រដល់គ្រងសាងសង់រយៈពេល 5 ឆ្នាំ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម