លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ និងលោកស្រីព្រមទាំងសហការីក្រោមឱវាទចូលរួមពិធីកាន់បិណ្ឌវេនទី 6 នៅវត្តសុភមង្គលសង្កាត់អូរអំបិល

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែតុលា ឆ្នាំ2023 ម៉ោង 8:18 នាទី ព្រឹក

(ខេបន្ទាយមានជ័យ) : នៅថ្ងៃពុធ ទី ០៤ ខែ តុលា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី មាតា បីតា ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី ០៦ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ នៅវត្តសុភមង្គល ភូមិរោងម៉ាសុីន សង្កាត់អូរអំបិលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី រួមសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យចំនួន ១២,៨៣០,០០០ រៀល (ដប់ពីរលានប៉ែតសិបបីមុឺនរៀលគត់) 

-អង្ករ ចំនួន ៦ ការ៉ុង (៣០០គីឡូក្រាម) 

-ទឹកសុទ្ធ ចំនួន ៣០កេស  

-ទឹកក្រូចចំរុះ ចំនួន ២០កេស 

-មី ចំនួន ២៣ កេសតូច 

-សារុង ចំនួន២០០ សារុង និងថវិកា១មុឺនសម្រាប់ជូនលោកតា លោកយាយ ចំណុះជើងវត្ត

ក្នុងនោះប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៥៤អង្គ ក្នុង១អង្គ៦មុឺនរៀល ក្នុងនោះលោកគ្រូសូត្រស្តាំ១អង្គ ១១០០០០រៀល និងចៅអធិការវត្ត១៨០០០០រៀល , បច្ច័យកសាងក្នុងវត្ត សរុប ៩,០០០, ០០០ រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុភមង្គល ទុកកសាងសមិទ្ធផលនានាក្នុងវត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏សូមប្រគេនពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនពរ គ្រប់អង្គភាពជុំវិញខេត្ត លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ និងមន្ត្រីក្រោមឱវាទទាំងអស់ រួមលោកតា លោកយាយ ញត្តិមិត្តទាំងអស់ សូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម