ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទរក្សាទុកថ្នាំញៀន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែឩសភា ឆ្នាំ2021 ម៉ោង 9:03 នាទី ល្ងាច

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែក ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ មៀន សំអាត នាយការិយាល័យស្តីទីនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី២៦ និង២៧ ខែឧសភា ឆ្នាំ២០២១ នេះនៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ជំហានដំបូងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់-
១-ឈ្មោះ អុឹង សុផាន ហៅ ដឺ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង
២-ឈ្មោះ ដៀប វិចិត្រ ហៅ ចក់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៣ ថង់ ទម្ងន់ ១៩,៤៧ក្រាមទាំងសំបក
- ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង
និងម៉ូតូចំនួន០១គ្រឿង។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អុឹង សុផាន ហៅ ដឺ និងដោយមានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហម គឹមហ៊ៀង ភេទស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

វត្ថុតាងដកហូតបានមាន!
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០១ ថង់ ទម្ងន់ ២៦,០៦ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង
និងម៉ូតូចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ រួមជាមួយវត្ថុតាងថ្នាំញៀនសរុប ០៤ថង់ ស្មើនឹងទម្ងន់ ៤៥,៥៣ក្រាមរហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម