កម្លាំងអាវុធហត្ថឃាត់ក្រុមក្មេងទំនើងចំនួន ០២​នាក់​ នៅ​មុខ​រោងចក្រស្រាបៀរ​អង្គរ​ឃ្លាំងលើ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 10:38 នាទី ព្រឹក

ក្រុងពះសីហនុ៖ គោរពតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដាក់ផែនការ ប្រើប្រាស់កម្លាំងចេញ​ឈរគោលដៅ ពួនស្ទាក់ និងល្បាតចល័តតាមគ្រប់រូបភាព នៅក្នុង​ភូមិ​សាស្ត្រ​ស្មុគស្មាញ និងងាយរងគ្រោះ។

ក្នុងប្រតិបត្តិការនេះ កម្លាំងឈរគោលដៅ និងល្បាត​ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០:២០នាទីយប់រំលងអធ្រាត្រ បានឃាត់ក្រុមក្មេងទំនើងចំនួន ០២​នាក់​ នៅ​មុខ​រោងចក្រស្រាបៀរ​អង្គរ​ឃ្លាំងលើ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​១​ ក្រុង​/​ខេត្ត​ព្រះសីហនុ​។

១-ឈ្មោះ​ យូ​ រ៉ា​ (​ឈ្មោះ​ក្រៅ​ ហៅ​ ហេីម​ )​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ (ក្រោយ​រោងចក្រស្រាបៀរ​អង្គរ​) ស្ថិតក្នុងភូមិ​៣ សង្កាត់​លេខ១​ ក្រុង/​ខេត្ត​ព្រះសីហនុ​។

២- ឈ្មោះ​ សៀង​ ម៉េង​ហ៊ួ​រ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិនពិត​ប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ (អូរអា​រ៉េវ​) ស្ថិតក្នុងភូមិ​២​ សង្កាត់​លេខ​១​ ក្រុង/​ខេត្ត​ព្រះសីហនុ​។

 + ចាប់យកវត្ថុតាងរួមមាន ៖​

   ១-​ ដាវ​ ចំនួន​០១​

   ២-​ ដែកកាប់​ ចំនួន​០២

   ៣-​ ដែកកេះ​ ចំនួន​០១​ 

   ៤-​ ពិល​ ចំនួន​០១​ ។

ក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានឃាត់បញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ អប់រំ ណែនាំ ធ្វើកិច្វសន្យា និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកត្រឡប់ទៅលំនៅដ្ឋានវិញដើម្បីអប់រំបន្ត។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម