អត់អាណិតឪពុកម្ដាយសោះ! សិស្សសាលាជិះម៉ូតូបង្ហោះជ្រុលទៅបុករថយន្តបណ្តាលឲ្យស្លា.ប់ម្នាក់របួសធ្ងន់២នាក់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី07 ខែមិថុនា ឆ្នាំ2022 ម៉ោង 11:14 នាទី ព្រឹក

ភ្នំពេញ៖ យុវសិស្ស៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនដល់ចំណុចផ្លូវបំបែកជា៤ក៏ជ្រុកទៅបុករថយន្តយ៉ាងពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែល២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវសិស្ស ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីតពាក់ស្លាកលេខ ភ្នំពេញ 1HD-1890ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជា៤ បានបង្ហោះម៉ូតូក៏ជ្រុលចង្កូតទៅបុកចំហៀងខាងស្តាំដៃរថយន្តប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខធ្វើដំណើតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច បណ្តាលអោយខ្ទាតបោកខ្ទប់ទៅនិងរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងនិង២នាក់ទៀតរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះដល់ទីតាំងរួចក៏រាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញចុះវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ។ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម