ស្នងការខេត្តព្រះសីហនុ បង្ហាញពីលទ្ធផលនៃការបង្ក្រាប ខ្មាន់.កាំ...ភ្លើង .ដែលស...ម្លា....ប់ជនជាតិចិន២នាក់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែសីហា ឆ្នាំ2022 ម៉ោង 12:21 នាទី ល្ងាច

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី៤សីហា២០២២នេះអំពីលទ្ធផលនៃការស្រាវជ្រាវ បង្ក្រាប ករណី ឃាតកម្មគិតទុកជាមុន (ប្រើអាវុធខ្លីបាញ់សម្លាប់បុរសជនជាតិចិន ០២នាក់) និងក្រុមជនប្រដាប់អាវុធ ដែលហេតុការណ៏នេះកើតឡើងកាលពីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅកាស៊ីណូ តុងហ្វាងប៉ាលីរិន ក្នុងសង្កាត់២ ក្រុងព្រះសីហនុ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការគ្នាចុះទៅដល់កន្លែងហើយហេតុដើម្បីធ្វើការស្រាវជ្រាវ តែជនសង្ស័យបានគេចខ្លួនបាត់អស់ ។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ឲ្យដឹងបន្ថែមថា ក្នុងកិច្ចប្រតិបត្តិការណ៏នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១-ឈ្មោះ Ding PingPing ហៅ Ding QiQi ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ Xu WeiWei ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ គ្រប់គ្រងកាំមេរ៉ាសុវត្តិភាពនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ Du Jian Bo ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងសន្តិសុខនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

+ដកហូតសម្ភារៈវត្ថុតាង៖
១-អាវុធខ្លីចំនួន ៥ ដើម (អាវុធខ្លីដែលជនសង្ស័យបាញ់ជនរងគ្រោះចំនួន៤ ដើម និង ចំនួន១ដើម ទៀត ឆែកឆេរបានពីទូរដែកក្នុងអគារកើតហេតុ)។
២-រថយន្ត ចំនួន ៣គ្រឿង ជាមធ្យោយបាយធ្វើសកម្មភាពនិងរត់គេចខ្លួន។
៤-សម្ភារៈនិងឯកសារមួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង កម្លាំងជំនាញបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ និងកំពុងបើកការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម