អាសូរខ្លាំងណាស់ពីរនាក់ប្ដីប្រពន្ធខិតខំទៅរកស៊ីនៅប្រទេសថៃដើម្បីរកប្រាក់សងបំណុលគេអកុសលត្រូវអគ្គីភ័យលេប

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី19 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:41 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ)៖ អគ្គីភ័យបានឆាបឆេះផ្ទៈ១ខ្នងឈើលើថ្មក្រោយខូចខាតអស់ទាំងស្រុងការសន្និដ្ឋានដំបូងអាចឆ្លងចរន្តអគ្គីសនីបង្កអោយឆាបឆេះនៅល្ងាចថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ទីតាំងស្ថិតនៅក្នុងភូមិភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

      លោក យ៉ុង យឺន អភិបាលរងស្រុកថ្មពួកបានប្រាប់ថា៖ នៅពេលដែលអគ្គីភ័យឆាបឆេះផ្ទៈគឺម្ចាស់កំពុងនៅក្រោមផ្ទៈជាមួយកូនចៅហើយអគ្គីភ័បានឆាបឆេះផ្ទៈផ្នែកខាងលើយ៉ាងសន្ធោសន្ធៅទើបដឹងហើយដោយផ្ទៈទល់មុខអធិការដ្ឋាននគរបាលស្រុកថ្មពួកផង បានរថយន្តពន្លត់អគ្គីភ័យ១គ្រឿងនិងកម្លាំងចេញអន្តរាគមន៍បាញ់ពន្លត់តែអគ្គីភ័យបានឆាបឆេះអស់ស្ទើទាំងស្រុងតែមិនបណ្តាលរាលដាលឆេះផ្ទៈអ្នកជិតខាងឡើយ។លោកបានបញ្ជាក់ថា៖ មូលហេតុដែលអគ្គីភ័យឆាបឆេះផ្ទៈ១ខ្នងឈើលើថ្មក្រោមអស់ទាំងស្រុងនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កឆាបឆេះផ្នែកខាងលើរាលដាលមកក្រោមដែលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលប្រើប្រាស់បូមពីប្រឡាយមុខផ្ទៈបាញ់ពន្លត់មិនបណ្តាលរាលដាលឆេះផ្ទៈអ្នកជិតខាងតែអគ្គីភ័យបានឆាបឆេះផ្ទៈអស់ទាំងស្រុង។

លោក យ៉ុង យឺន បានបញ្ជាក់ថា៖ អគ្គីភ័យដែលឆាបឆេះផ្ទៈម្ចាស់ឈ្មោះ អើយ អាយុ៥២ឆ្នាំ(ស្ត្រីមេម៉ាយ)រស់នៅជាមួយកូនចៅ ដែលរងការខូចខាតផ្ទៈឈើលើថ្មក្រោមដែលមានបណ្តោយ១២ម៉ែត្រ និងទទឹង៦ម៉ែត្រនិងរងការខូចខាតអស់ទាំងស្រុងដែលមិនយកទាន់ពិតជាមានការសោកស្តាយដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះគ្មានសល់អ្វី៕

ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម