ប្រឡងបាក់ឌុបឆ្នាំ២០២៣បេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់បើប្រៀបធៀបឆ្នាំ២០២២មានចំនួន៥,៧៦០នាក់កើនឡើង៤០៨នាក់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 11:14 នាទី ព្រឹក

បន្ទាយមានជ័យ៖ប្រឡងបាក់ឌុបឆ្នាំ២០២៣បេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់បើប្រៀបធៀបឆ្នាំ២០២២មានចំនួន៥,៧៦០នាក់កើនឡើង៤០៨នាក់ដែលបើកវិញ្ញាសារប្រឡងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៣នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ។ក្នុងឱកាសបើកវិញ្ញាសារមានលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកជំទាវ រស់ សុផានី អភិបាលរងខេត្ត លោក កែ សួនសុភាព ប្រធានសហភាព សហព័ន្ធយុវជនខេត្ត និងមន្ត្រីACU។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២៣នេះខេត្តបន្ទាយមានជ័យ មានបេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់ស្រី៣,៣៧៧នាក់ក្នុងនោះចំណេះទូទៅចំនួន៥,០៨៤នាក់ស្រី២,៩០០នាក់ ស្វ័យរិនមានចំនួន៧៩៥នាក់ស្រី៤១៣នាក់ បំពេញវិជ្ជាមានចំនួន២៨៩នាក់ស្រី៦៤នាក់ ដែលមានមណ្ឌលប្រឡងចំនួន៨កន្លែងមានចំនួន២៣៣បន្ទប់។

លោកបានបញ្ជាក់ថា៖បើប្រៀបធៀបប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២២នេះខេត្តបន្ទាយមានជ័យសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនក្នុងបញ្ជីមានចំនួន៥,៧៦០នាក់ស្រី៣,១៥៨នាក់ អវត្តមានចំនួន១២៦នាក់ ដែលមានមណ្ឌលប្រឡងចំនួន៧កន្លែងនៅក្រុងសិរីសោភ័ណ។

 

ក្នុងឱកាសបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២៣ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះបេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់បើប្រៀបធៀបឆ្នាំ២០២២មានចំនួន៥,៧៦០នាក់មានការកើនឡើងចំនួន៤០៨នាក់ស្រី២១៩នាក់ ថ្លែងអំណគុណចំពោះគណៈមេប្រយោគនិងមន្ត្រីACUហើយផ្តាំផ្ញើដល់បេក្ខជននិងបេក្ខនារីត្រូវខិតយកចិត្តទុកដាក់ក្នុងការប្រឡងទទួលបានជោគជ័យនិងជាប់អោយបានគ្រប់ៗគ្នា៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម