​ពិតជាស៊យកាត់ព្រឹកម៉ែន រថយន្តថ្លៃម្ចាស់ធួថ្លៃ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី26 ខែតុលា ឆ្នាំ2023 ម៉ោង 4:09 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ទី ២៦ ខែតុលា ឆ្នាំ ២០២៣ នៅវេលាម៉ោង ៨:១០នាទី ករណីរថយន្ត ម៉ាក់ត្រៃតុន ពណ៌ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ 2-E 4857
ហេតុការណ៍នេះកើតឡើងនៅចំណុច ខាងមុខមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យគា
រថយន្ត camry 93 ពណ៌ស ពាក់ផ្លាកលេខ 2A- 1193 ដោយសារតែម្ចាស់រថយន្តបើករថយន្តរវល់និយាយទូរសព្ទដៃ ក្រោយមកម្ចាស់រថយន្តក៏បានដឹងខ្លួនថាពិតជាបានបុករថយន្ត camry ពណ៌ស នេះពិតមែន ប៉ុន្តែមិនឈប់និងទទួលខុសត្រូវ បើកឡានគេចខ្លួនបាត់ទៅ
សូមបញ្ជាក់ផងដែរថា÷ ករណីនេះផងដែរ  រថយន្តខ្ញុំទុកនៅខាងស្ដាំ ដៃ ចំណែកឯរថយន្តម៉ាក់ត្រៃតុន
ពណ៌ខ្មៅ បើកពីលិចទៅកើត បណ្ដាលឱ្យកង់គារថយន្តនៅថ្ពាល់និងស្តុបបែកធ្លាក់
បើយោងតាមម្ចាស់រថយន្ត គិតថាមិនមានអ្វីឲ្យខូចខាតប៉ុន្មានទេ ចាត់ទុកថាជាថ្ងៃស៊យទៅចុះ។
គ្រាន់តែឲ្យជាងបាញ់ថ្នាំ ដូរអំពូល និងផ្សារជើងស៊ីញ៉ូ ឡើងវិញ ។

ជាចុងក្រោយសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើកបររថយន្តមេត្តាកុំរវល់តែនិយាយទូរសព្ទដៃ ដោយភ្លេចខ្លួនថាកំពុងតែបើកបរលើដងវិថី បើកបរត្រូវចេះទទួលខុសត្រូវ កុំបំពានសិទ្ធិរបស់អ្នកដទៃ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម