យុវជនម្នាក់សង្ស័យបែកថ្នាំកាន់កាំបិតដើរស្រែកពេញផ្លូវបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី17 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:59 នាទី ល្ងាច

ខេត្តព្រះសីហនុ÷យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះរួមមានកម្លាំងកងរាជអាវុធហត្ថខេត្តនិងកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីយុវជននោះកាន់កាំបិតតាំងតោ ដើរស្រែកឡូឡាពេញផ្លូវនិងកាប់របងផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនិងបានរាយការណ៍សមត្ថកិច្ចទើបឈានទៅការឃាត់ខ្លួន។

      ជុំវិញករណីភ្ញាក់ផ្អើលនេះប្រភពបឋម ពីកម្លាំងសមត្ថកិច្ចចម្រុះបានបញ្ជាក់ថានៅល្ងាចម៉ោង 3:40នាទី ថ្ងៃអាទិត្យ ទី 17 ខែកញ្ញា ឆ្នាំ 2023 មានបុរសម្នាក់ សង្ស័យថាបែកថ្នាំ ដើរកាន់កាំបិត ពេញផ្លូវ ហ្នឹងដើរកាប់បង្គោលភ្លើង នៅចំណុចផ្លូវ ក្រោយសាលាសុវណ្ណភូមិចាស់ ស្រែកឡូឡានិងបានកាប់របងផ្ទះប្រជាពលរដ្ឋ។

ឥឡូវនេះខាងសមត្ថកិច្ច បានចាប់បុរសម្នាក់នេះហើយ ក៏បញ្ជូនទៅ អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីយកទៅសួរនាំបន្ថែម រួចក៏ប្រមូលភស្តុតាងមួយចំនួន មានដូចជា កាំបិតតាំងតោមួយដើម និងកន្ត្រៃកាត់ក្រចកមួយ ។អត្ថបទនិងរូបភាពដោយលោក:សំ រ៉ា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម