ពលរដ្ឋជាង២០០នាក់ នៅក្រុងស្ទឹងសែន ទទួលបានការពិនិត្យព្យាបាលភ្នែក.ដោយឥតគិតថ្លៃតាមរយះធនាគារPPC Bank.និងមូលនិធិចក្ខុខ្មែរ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី29 ខែឩសភា ឆ្នាំ2022 ម៉ោង 12:36 នាទី ល្ងាច

កំពង់ធំ៖ មូលនិធិចក្ខុខ្មែរ និងបុគ្គលិកស្ម័គ្រចិត្ត បានចុះពិនិត្យព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃជូនប្រជាជនចំនួនជាង ២០០នាក់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានជីវភាពខ្វះខាត នៅថ្ងទី២៨ ខែឧសភា ឆ្នាំ២០២២។ សកម្មភាពមនុស្សធម៌នេះ ស្របនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព។

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់ នៃធនាគារ ភីភីស៊ីប៊ែង បានលើកឡើងថា ភាគច្រើនមនុស្សចាស់ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ឬជួនកាលអាចមានអាយុតិចជាងនេះ។ ពួកគាត់ជួបនូវបញ្ហាពាក់ព័ន្ធជាមួយភ្នែក ដូចជាមើលមិនច្បាស់ ភ្នែកក្រហម ឬភ្នែកឡើងបាយជាដើម ដែលអាចប្រឈមនឹងភាពពិការភ្នែក ប្រសិនបើពួកគាត់មិនទទួលបានការព្យាបាលឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវពីគ្រូពេទ្យជំនាញ។

ការពិនិត្យភ្នែកនៅថ្ងៃនេះ គ្រាន់តែជាការពិនិត្យបឋមប៉ុណ្ណោះ ដើម្បីវិនិច្ឆ័យឱ្យទទួលការព្យាបាល និងថែទាំភ្នែកដោយការប្រើថ្នាំបន្តក់ភ្នែក ឬពាក់វ៉ែនតាជាជំនួយភ្នែក។ អ្នកដែលពិនិត្យហើយឃើញថា មានបញ្ហាភ្នែកធ្ងន់ធ្ងរ និងតម្រូវឲ្យមានការព្យាបាលដោយការវះកាត់នោះ នឹងទៅធ្វើការវះកាត់នៅរាធានីភ្នំពេញ ដោយរាល់ការចំណាយខាង ធនាគារជាអ្នករ៉ាប់រងទាំងអស់។ សម្រាប់ការវះកាត់នេះ ត្រូវបានរៀបចំដោយវេជ្ជបណ្ឌិតជំនាញច្បាស់លាស់ ដែលបានធ្វើការស្ម័គ្រចិត្តមកពីមូលនិធិចក្ខុខ្មែរ.ក្រោមគម្រោង.កំហើញថ្មី.ក្នុងឆ្នាំ២០២២។


លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា កែវភ្នែកមនុស្សគ្រប់រូប មានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះប្រជាពលរដ្ឋរួសរាន់ទៅទទួលការព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យសមាគមន៍ចក្ខុ សហការជាមួយធនាគារ PPC Bank និងអាជ្ញាធរពាក់ព័ន្ធ។
លោកអភិបាលក្រុងបានថ្លែងអំណគុណដល់ធនាគារPPC Bankនិងក្រុមគ្រូពេទ្យស្ម័ក្រចិត្ត
បានចំណាយថវិកានិងពេលវេលា.ចុះមកជួយពិនិត្យនិងព្យាបាលភ្នែកប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្រុងស្ទឹងសែន។ព្រមទាំងទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម