រថយន្តគុណធំបុកម៉ូតូគឺគ្រឿងបណ្ដាលឱ្យយុវតីសិស្សថ្នាក់ទី 12ម្នាក់បាត់បង់ជីវិតធ្ងន់និងយុវជនម្នាក់រងរបួសធ្ងន់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែកញ្ញា ឆ្នាំ2023 ម៉ោង 9:16 នាទី ព្រឹក

បន្ទាយមានជ័យ៖រថយន្តធុនធំបុកម៉ូតូ២គ្រឿងបណ្តាលស្លាប់យុវតីម្នាក់ជាសិស្សថ្នាក់ទី១២និងយុវជនម្នាក់របួសធ្ងន់រថយន្តបង្កបើករត់ត្រូវសមត្តកិច្ចចាប់បានហើយនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣តាមផ្លូវស្ថិតភូមិប្រឡាយលួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ម៉ៅ វិសាល ភេទស្រី អាយុ១៨ឆ្នាំ(រៀនថ្នាក់ទី១២នៅវិទ្យាល័យមង្គលបូរី)រស់នៅភូមិពាម ឃុំ.ស្រុកព្រៈនេត្រព្រៈនិងយុវជនម្នាក់ទៀតមិនបានស្គាល់ឈ្មោះនៅឡើយទេ។អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1Q.4438បានបើកបរតាមផ្លូវដោយយុវជនម្នាក់ក្នុងទិសដៅពីកើតមកលិច ហើយយុវតីរងគ្រោះបានជិម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1I.5397ដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើយហើយមានរថយន្តធុនធំ១គ្រឿងទៀតបើកទិសដៅលិចមកកើតបានបុកម៉ូតូទាំង២គ្រឿងបណ្តាលស្លាប់យុវតីម្នាក់ស្លាប់និងកន្លែងកិនបែកលលាក្បាលហូរឈាមដាបផ្លូវនិងយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានសង្គ្រោះ ហើយរថយន្តធុនធំបង្កបានបើករត់ត្រូវសមត្តកិច្ចចាប់ទឹកដីស្រុកព្រៈនេត្រព្រៈ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ព្រោះផ្លូវពីរង្វង់មូលយាយជីច្រកស្រូវស្រុកមង្គលបូរីទៅស្រុកព្រៈនេត្រព្រៈតូចចង្អៀត ក្រោយមន្ត្រីជំនាញធ្វើការវាស់វែងហើយប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាហើយមានរថយន្តធុនធំបុកម៉ូតូ២គ្រឿងហើយកិនយុវតីម្នាក់ស្លាប់បែកលលាក្បាលនិងកន្លែងហើយយុវជនម្នាក់របួសធ្ងន់ត្រូវបានសង្គ្រោះរថយន្តដែលកិនយុវតីម្នាក់ស្លាប់បានបើករត់ត្រូវបានសមត្តកិច្ចស្រុកព្រៈនេត្រព្រៈស្ទាក់ចាប់បាន។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយសាកសពយុវតីដែលស្លាប់ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដឹកសាកសពជនរងគ្រោះជូនដល់សាច់ញាតិដើម្បីទទួលធ្វើបុណ្យតាមប្រពៃណីយ៍ម៉ូតូ២គ្រឿងរងការខខូចខាតតិចតួចនិងរថយន្តបង្កបើករត់ចាប់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីចាត់ការតាមច្បាប៕

ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង   ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម