នៅតែជាអាថ៌កំបាំង  ជនជាតិចិនម្នាក់ស្លាប់ដោយធ្លាក់ពីលើអាគារមិនទាន់ដឹងមូលហេតុ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែឩសភា ឆ្នាំ2023 ម៉ោង 2:59 នាទី ល្ងាច

ខេត្តព្រះសីហនុ: កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានជនជាតិចិនម្នាក់បើធ្លាក់ពីលើអគារបុគ្គលិកកាស៊ីណូឆាងឆឹង ជាន់ទី12បណ្ណាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី 15 ខែឧសភាឆ្នាំ 2023 នេះនៅម្ដុំចំការស្ពៃស្ថិតក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 1:00 ជាងរំលងអធ្រាត្រឈានចូលថ្ងៃទី15 ខែឧសភាឆ្នាំ2023 នេះនៅម្ដុំចំការស្ពៃស្ថិតក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចុះបើកការស្រាវជ្រាវនិងធ្វើកុសលវិច្ច័យនៅទីតាំងខាងលើភ្លាមៗនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធមនុស្សប្រុស៣នាក់យកទៅសួរនាំនៅស្នងការនគរបាលខេត្តព្រះសីហនុ ពេលនោះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវនៅទីតាំងកន្លែងកើតហេតុនៅឡើយជាក់ស្ដែងឃើញមានមនុស្សបែកក្បាលហូរឈាមផងដែរ។
ជុំវិញករណីជនជាតិចិនស្លាប់ដោយធ្លាក់ពីលើអាគារនេះយើងពុំទាន់ទទួលបាននូវព័ត៌មានលម្អិតពីសមត្ថកិច្ចនៅឡើយទេ។ដោយសារតែពុំអាចទំនាក់ទំនងសូមការបំភ្លឺបាន។
សូមបញ្ជាក់ថាជុំវិញករណីងដ៍ក្ដៅគគុកមួយនេះក្រុមការងារអង្គភាពសារព័ត៌មានយើងនិងធ្វើការព្យាយាម រកព័ត៌មានបន្ថែមដើម្បីផ្សាយជូននៅពេលក្រោយ។
ដោយឡែកបើយោងតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថាគិតត្រឹមរយៈពេលដើមខែឧសភានេះបុគ្គលិក casino ឆាំងឆឹងចំនួនពីរនាក់ហើយបានធ្លាក់ស្លាប់ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ ទៅស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនិងស៊ើបអង្កេត។

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម