ក្រុមប្រជាពលរដ្ឋនៅលើកោះរ៉ុង បង្ហាញអារម្មណ៏មោទនៈភាពចំពោះ ​ លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែជួយសង្គ្រោះពលរដ្ឋដែលបានជួបបញ្ហា

ព័ត៌មានសង្គមថ្ងៃពុធ ទី09 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:38 នាទី ល្ងាច

កោះរ៉ុង-ស្រ្តីម្នាក់មានអាការះ ធ្លាក់ ឈាម ធ្ងន់ធ្ងរ ខណះពេល​កំពុង​មាន​ទម្ងន់​ហើយត្រូវការចាំបាច់បញ្ជូនមកកាន់ដីគោកដើម្បីជួយសង្គ្រោះបន្ទាន់នោះ ពីយប់ ឈានចូលថ្ងៃទី០៩  ខែកុម្ភៈ  ឆ្នាំ ២០២២  ត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវ​ជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រ​ពេទ្យ​របស់ ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកស្រ្តីរងគ្រោះ បញ្ជូនយកមកខេត្ត ព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

មានប្រសាសន៍មកកាន់បណ្តាញ សារព័ត៏មាន លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា ស្រ្តីជាអ្នករងគ្រោះមានឈ្មោះ វ៉ា ស្រីនិច  អាយុ ២២ឆ្នាំ មានប្តី ឈ្មោះ ជា  ពិសិដ្ឋ  អាយុ ២៣ ឆ្នាំ  មុខរបរ  កម្មករ ធ្វើផ្លូវ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងា​រ​សង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្ត​សង្គ្រោះ​របស់​ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ បានជោគជ័យ។

 

នៅវេលាថ្ងៃត្រង់ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីស្រ្តីរងគ្រោះ ត្រូវបាន​គ្រូ​ពេទ្យជួយសង្គ្រោះបានធូរស្រាលហើយ ក៏បានចេញពីមន្ទីរពេទ្យ ដោយមើល​ឃើញ​ស្រ្តីរងគ្រោះមានជីវភាពខ្វះខាត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់​ក្រុមការងារ នាំយកថវិកាចំនួន ១លានរៀលបន្ថែមទៀត យកទៅ​ជូន​ស្រ្តីរង​គ្រោះ សំរាប់ដោះស្រាយជីវភាពផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម