អ្នកឧកញ៉ាទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចាត់តំណាង និងក្រុមការងារ បន្តនាំយកថវិកាសប្បុរសធម៌ចំនួន ១,០០០,០០០រៀល ជូនដល់ពលរដ្ឋមួយគ្រួសារ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី11 ខែកញ្ញា ឆ្នាំ2023 ម៉ោង 9:51 នាទី ល្ងាច

អ្នកឧកញ៉ាទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចាត់តំណាង និងក្រុមការងារ បន្តនាំយកថវិកាសប្បុរសធម៌ចំនួន ១,០០០,០០០រៀល ជូនដល់ពលរដ្ឋមួយគ្រួសារ

ខេត្តព្រះសីហនុ-នៅរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តំណាង និងក្រុមការងារ បន្តនាំយកថវិកាសប្បុរសធម៌របស់អ្នកឧកញ៉ា និងលោកជំទាវ ហេង គីមជីចំនួន ១,០០០,០០០រៀល ជូនដល់ពលរដ្ឋមួយគ្រួសារ មានទីលំនៅបច្ចុប្បន្នៈ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្ត ព្រះសីហនុ ប្តីឈ្មោះ ឡេង ហ៊ត អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ សន ស្រីយិម អាយុ ៤២ ឆ្នាំ ដែលមានកូនស្រីឈ្មោះ ឆាយ ស្រីពេជ្រ ដែលមានជំងឺប្រចាំកាយ មានជីវភាពខ្វះខាត និងត្រូវការទទួលការព្យាបាលបន្ត។
បន្ទាប់ពីទទួលបានថវិកាឧបត្ថម ក្រុមគ្រួសារគាត់ពិតជាមានក្តីរំភេីប សូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា និងលោកជំទាវ និងសូមជូនពរអ្នកឧកញ៉ា និងលោកជំទាវជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម