ជនជាតិចិន រួមនិងបក្ខពួក៤នាក់ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់បង្ខំបុរសម្នាក់រុញចូលក្នុងរថយន្ត

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី27 ខែឩសភា ឆ្នាំ2023 ម៉ោង 8:49 នាទី ល្ងាច

ជនជាតិចិន រួមនិងបក្ខពួក៤នាក់ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់បង្ខំបុរសម្នាក់រុញចូលក្នុងរថយន្ត

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បាននាំខ្លួនមនុស្ស ៤នាក់ យកមកសាកសួរពាក់ព័ន្ធនឹងករណីបុរសម្នាក់ ត្រូវបានបុរសមួយក្រុមចាប់បង្ខំរុញចូលរថយន្តសេរីទំនើបមួយគ្រឿង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ និង ៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៣ នៅមុខសណ្ឋាគារមួយកន្លែងស្ថិតក្នុងភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុ ។

ពាក់ព័ន្ធខាងលើនេះករណីនេះ មន្ត្រី កងរាជអាវុធហត្ថ យកចិត្តទុកដាក់បំផុតរហូតរកឈានទៅដល់មានការឃាត់ខ្លួនជនជាតិចិនមួយក្រុមមានចំនួន៤នាក់ យកមកសាកសួរពួកគេបានឆ្លើយថា ពួកគេជាដៃគូគ្នាចូលមកផឹកស៊ីស្រវឹងហើយហៅឱ្យត្រឡប់ទៅផ្ទះវិញតែបុរសរូបនោះមិនព្រមទៅ ក៏បង្ខំចិត្តចាប់រុញចូលក្នុងរថយន្តតែម្ដង ។ នេះបើតាមការបញ្ជាក់ជាបឋមជំហានដំបូងពីមន្ត្រីកងរាជអាវុធហត្ថប៉ុណ្ណោះ ។
ភ្លាមៗនោះ កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់បន្ថែមថា បើទោះបីជាយ៉ាងណាកម្លាំងជំនាញយើងនៅតែបន្តការស្រាវជ្រាវស្ថិតក្នុងការសាកសួរបន្ថែមទៀតផង ។

ដោយលោកនី វ៉ាន់នីន ( 087 758 866 )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម