ខេត្តព្រះសីហនុ រៀបចំព្រិត្តិការប្រកូត​វាយកូនឃ្លីលើតុមិត្តភាពអន្តរ​ជាតិ ពាន​រង្វាន់ Yang Young-Ja Cup (Yang Young-Ja Cup International Frien​dship Table Tennis Tournament)ជាលើកទី១

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែកញ្ញា ឆ្នាំ2023 ម៉ោង 1:12 នាទី ល្ងាច

ខេត្តព្រះសីហនុៈស្របពេលដែលវិស័យកីឡាបាននឹងកំពុងរីកដុះដាលយ៉ាង ខ្លាំង ខេត្តព្រះសីហនុ ក៏ដូចជាសកលវិទ្យាល័យ ឡាយហ្វ( Life )បាន​បង្កើត​នូវកម្មវិធីជាច្រើន ជាក់ស្តែងនាព្រឹកថ្ងៃទី៧កញ្ញាឆ្នាំ២០២៣នេះជា​សកល​វិទ្យា​ល័យ ឡាយហ្វ(Life)បានរៀបចំកម្មវិធីប្រកូត​វាយកូនឃ្លីលើតុមិត្តភាពអន្តរ​ជាតិ ពានរង្វាន់ Yang Young-Ja Cup (Yang Young-Ja Cup International Frien​dship Table Tennis Tournament)ជាលើកទី១ ដោយមានប្រទេស​ចំនួន​៦ រួម​មានៈ កម្ពុជា​ កូរ៉េខាងត្បូង  ប្រទេសចិន បហរទេសតៃវ៉ាន់ ឥណ្ឌូណេស៊ី និង ប្រទេស​ឥណ្ឌា ដោយលក្ខណៈ ប្រគួតវិលជុំ ប្រើរយៈពេលមួយថ្ងៃពេញ។

        ក្នុងឪកាសនោះផងដែរលោក ដេវិតឃូសកលវិទ្យាធីការសកល​វិទ្យា​ល័​យ​ ឡាយហ្វ បានអោយដឹងថា កម្មវិធីនាថ្ងៃនេះគឺសាកលវិទ្យាល័យ ឡាយ​ហ្វ បានសហការជាមួយអតីតកីឡាការនី វាយ​កូន​ឃ្លីលើតុ មេដាយមាស ជន​ជាតិ​កូរ៉េ ឈ្មោះ Yang Young-Ja រៀបចំកម្មវិធី ប្រកូត​វាយកូនឃ្លីលើតុមិត្ត​ភាព​អន្តរ​ជាតិ Yang Young-Ja Cup (Yang Young-Ja Cup International Friendship Table Tennis Tournament) ក្នុង​គោល​បំណងបង្ហាញ ផ្សព្វផ្សាយ និងទាញ​ចំណាប់អារម្មណ៍ សិស្សា​នុសិស្ស និស្សិត និងសាធារណៈជន ពីប្រភេទ​កីឡា​នេះ។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ ឡាយហ្វ មានគោលបំណង​បង្កើតក្លឹបវាយកូនឃ្លីលើតុ និងផ្ដល់ការ​ហ្វឹក​ហាត់​ដល់សិស្សានុសិស្ស​និស្សិត​និងសាធារណៈ​ជន ឱ្យក្លាយ​ជាកីឡាករ កីឡា​ការ​នីអាជីព ដើម្បីចូលរួមការ​ប្រកួត​ជាតិ និងអន្តរជាតិ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម