រមណីយដ្ឋានលាក់ខ្លួនបែបព្រះពុទ្ធសាសនានៅក្នុងដែនព្រៃធម្មជាតិបានបង្ហាញខ្លួនជាលើកដំបូងនៅលើទឹកដីខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែសីហា ឆ្នាំ2022 ម៉ោង 6:34 នាទី ល្ងាច

ខេត្តព្រះសីហនុ÷រមណីយដ្ឋានគិរីថ្មដាសិលាបារមីអាចចាត់ទុកថាជាជារមណីយដ្ឋានដំបូងគេបង្អស់នៅលើទឹកដីខេត្តព្រះសីហនុដែលជាទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តនិងជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរគោរពបូជាតាមលក្ខណៈប្រពៃណីបែបព្រះពុទ្ធសាសនាផង ដោយពុំមានការបងប្រាក់ ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃទី 15 ខែសីហាឆ្នាំ 2022 នេះក្រោយពីធ្វើការសាងសង់អស់ជាច្រើនឆ្នាំកន្លងមក។

នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនេះផងដែរឧត្តមថនវីរៈនិងលោកជំទាវឈុនម៉ៃលីន បានថ្លែងបញ្ជាក់ថា ដោយសារមើលទីតាំងនេះអំណោយផលបែបព្រះពុទ្ធសាសនា មានផ្ទាំងថ្មធំៗ ដើមឈើច្រើន និងស្ងប់ស្ងាត់ហើយតែងតែឃើញព្រះសង្ឃធ្លាប់និមន្តមកធ្វើធុដុងជារៀងរាល់ឆ្នាំ និងដើម្បីលើកស្ទួយខាងវិស័យពុទ្ធចកឱ្យកាន់តែរីកចម្រើននិងការបង្ហាញអំពីការចូលរួមបរិចាកថវិការ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក៍ដូចដើម្បីរួមការពារសម្បត្តិធម្មជាតិបែបព្រះពុទ្ធសាសនាឱ្យបានគង់វង្ស ដូចជាទុកប្រគេនដល់ព្រះសង្ឃនិមន្តមកធ្វើធុដុង និងយាយជីតាជី រួមទាំងពុទ្ធបរិស័ទ មកសម្មាធិក ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ និងភ្ញៀរអន្តរជាតិ ជាពិសេសក្មេងជំនាន់ក្រោយបានដឹងអំពីតម្លៃ នៃព្រះពុទ្ធសាសនា ទើបលោកសម្រេចចិត្តរៀបចំបង្កើតជារមណីយដ្ឋាននេះឡើងដោយចំណាយថវិកាជាង 5លានដុល្លារដោយប្រលរយៈពេលនៃការកសាងរមនីយដ្ឋាន ប្រើពេលអស់១២ឆ្នាំ ចាប់ឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ហើយកសាងរួចរាល់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ហើយអ្វីដែលជាលក្ខណៈពិសេសនៅក្នុងរមណីយដ្ឋាននេះគឺមានការរៀបចំបណ្ណាល័យសម្រាប់ស្រាវជ្រាវអំពីប្រវត្តិសាស្រ្តបែបព្រះពុទ្ធសាសនាដោយមានតំកល់គម្ពីរព្រះត្រៃបិដកផងដែរផងដែរ។ក្នុងឱកាសនោះផងដែរឧត្តមថន វរៈបានសំណូមពរ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលសារកំសាន្តនៅទីនេះជួយថែរក្សាអនាម័យឱ្យបានល្អនិងគង់វង្ស សម្រាប់ដល់ក្មេងជំនាន់ក្រោយៗទៀត ឱ្យបានស្គាល់អំពីវិស័យព្រះពុទ្ធសាសនា រួមទាំងវប្បធម៌និងអរិយធម៌របស់ជាតិខ្មែរយើង។
សូមបញ្ជាក់ផងដែរថារមណីយដ្ឋានគិរីថ្មដាសិលាបារមីមានទីតាំងស្ថិតនៅភូមិរាមឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុដូចធ្វើដំណើរពីរង្វង់មូលរៀមចម្ងាយជិត 3 គីឡូម៉ែត្រតាមបណ្ដោយផ្លូវទៅកោះសំពោចរឺកោះរាជ្យបុត្រ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម