ខឹងសង្សារបែកចិត្តបុរសម្នាក់សម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួន.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែមេសា ឆ្នាំ2021 ម៉ោង 12:18 នាទី ល្ងាច

(ខេត្តបាត់ដំបង) យុវជនម្នាក់ព្រោះតែខឹងនឹងសង្សាបែកចិត្តឈប់ស្រឡាញ់បានសម្រេចធ្វើអត្តឃាតចងកបញ្ចប់ជីវិតខ្លួនឯង។

អាជ្ញាធរស្រុកភ្នំព្រឹកបានឲ្យដឹងថា÷ហេតុការណ៍ធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះកែវ រាហ៊ូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បើតាមការបញ្ជាក់ពីមិត្តភក្តិជនរងគ្រោះបានបញ្ជាក់ថា:មូលហេតុដែលធ្វើឲ្យជនរងគ្រោះសម្រេចធ្វើអត្តឃាតចងកខ្លួនឯងស្លាប់នេះដោយសារតែខឹងនឹងសង្សារបែកចិត្តបញ្ចប់ការទំនាក់ទំនងនឹងគ្នា។

 ក្នុងហេតុការណ៍នេះដែរ ភ្លាមៗនោះសមត្ថកិច្ចបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម