អាជ្ញាធរខេត្តកំពង់ឆ្នាំង ឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:58 នាទី ព្រឹក

កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង មានជីវភាពខ្វះខាត ប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ៣គ្រួសារ ក្នុងពេលធ្វើចត្តាឡីស័កតាមផ្ទះនិងតាមមន្ទីរពេទ្យ។

IMG_20201223_070221_653

លោកអភិបាលរងខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលថវិកាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានប៉ះពាល់នឹង«ព្រឹត្តិការណ៍សហ
គមន៍ ២៨វិច្ឆិកា» និងបានធ្វើចត្តាឡីស័ក។

IMG_20201223_070209_643

លោក បានបញ្ជាក់ទៀតថា ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍នេះ ដោយបានឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលធ្វើចត្តាឡីស័កនេះ ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ ដោយផ្តោតសំខាន់លើគ្រួសារក្រីក្រជួបការលំបាក។

IMG_20201223_070216_866

ក្នុងឱកាសនោះ លោក បានផ្តាំផ្ញើដល់តំណាងគ្រួសារប្រជាពលរដ្ឋ ត្រូវចេះរស់នៅក្នុងបរិបទថ្មី នាពេលបច្ចុប្បន្ននេះ ដោយអនុវត្តឱ្យបានតឹងរឹងបំផុតចំពោះវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និង ត្រូវផ្សព្វផ្សាយបន្តជូនដល់គ្រួសារពលរដ្ឋផ្សេងទៀត ដែលបានត្រឡប់មកពីក្រៅស្រុកត្រូវតែអនុវត្តនូវវិធានការចត្តាឡីស័ក ដើម្បីសុខភាពខ្លួនឯង គ្រួសារ និងសង្គមទាំងមូល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ប្រសិនបើនៅក្នុងមូលដ្ឋាន មានការសង្ស័យថា មានអាការៈនៃជំងឺកូវីដ១៩ ត្រូវរាយការណ៍មកមន្ត្រីសុខាភិបាល ឬអាជ្ញាធរ ដែលនៅជិតបំផុត និង ធ្វើការផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីជួយគ្នាទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលា ៕

IMG_20201223_070214_089


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម