លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកអ្នកជំងឺមួយរូប រស់នៅក្រុងកោះរ៉ុង មានអាការៈ ចុកពោះខ្លាំង បញ្ជូនយកមកមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ដើម្បីសង្គ្រោះ....

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 12:11 នាទី ព្រឹក

ក្រុងកោះរ៉ុង-នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:៥០នាទី ទាបភ្លឺ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកអ្នកជំងឺមួយរូប រស់នៅក្រុងកោះរ៉ុង មានអាការៈ ចុកពោះខ្លាំង ដោយទល់លាមក3ថ្ងៃមកហើយ បញ្ជូនយកមកមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ដើម្បីសង្គ្រោះ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា អ្នកជំងឺមានឈ្មោះ សំ ស៊ុំ ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

តំណាងគ្រួសាររបស់អ្នកជំងឺ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ដែលបានជួយសង្គ្រោះ ដល់ក្រុមគ្រួសាររបស់គាត់ ដោយបញ្ជូនអូប័រពេទ្យល្បឿនលឿន និងឡានសង្គ្រោះ របស់ក្រុមហ៊ុន GTVC បញ្ជូនអ្នកជំងឺយកមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម