កុមារ៉ាបាត់ខ្លួន ក្នុងអាគារកាស៊ីទុកចោលបានរកឃើញហើយនា​ល្ងាចថ្ងៃទី១០សីហានេះ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី10 ខែសីហា ឆ្នាំ2021 ម៉ោង 8:01 នាទី ល្ងាច

ខេត្តព្រះសីហនុ-(ព័ត៏មានUPDATចុងក្រោយ) គិតមកដល់វេលាម៉ោង៥និង១៥នាទី​នេះបានរក​ឃើញហើយដោយកម្លាំង​សមត្ថ​កិច្ច​នគរបាលនៃស្ន​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ រួមជា​មួយ​ក្រុម​ជំនាញមុជ​ទឹករបស់​កំពុង​ផែស្វ័យត្ន ក្រុងព្រះសីហនុ និង ក្រុមអន្តរាគមន៏ពិសេស​៩១១​ បន្ទាប់ពីបាត់ខ្លួនអស់រយះពេល២៤ម៉ោង នៅក្នុង​អាគារកាស៊ី​ណូ​(ផ្អាកអាជីវកម្ម)មួយ​កន្លែង​​ឈ្មោះ​ហ្កាន់ដាវ ស្ថិតក្នុងភូមិ៤សង្កាត់ លេខ៤ក្រុ​ងព្រះសីហនុ។

យោងតាមប្រភពពីម្តាយក្មេងដែលបាត់ខ្លួននេះ ឈ្មោះ ជូប បុប្ផាបាន​ឲ្យដឹង​ថា ក្មេងប្រុស​នេះ​​មានឈ្មោះ ភឿង វេហា អាយុ ១៤ឆ្នាំ ជាកូនប្រុសទី​មួយក្នុង​ចំណោម​កូន​៥​នាក់ ដែលបាន​មករើសអេតចាយនៅម្តុំឆ្នេរអូឈើទាលជារៀងរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុ កូន​ប្រុស​របស់គាត់​បាន​មករើសអេតចាយជាមួយក្មេង៥នាក់ទៀតប៉ុន្តែបាត់តែកូនប្រុសរបស់​គាត់​មិន​ឃើញ​ត្រឡប់​​​ទៅផ្ទះដូចរាល់ថ្ងៃ។ នៅពេលសួនាំក្មេងៗទើបដឹងថា កូនប្រុសរបស់គាត់​បាត់​ខ្លួន​ពេល​កំពុង​ចូល​រើសអេតចាយដែកចាស់ៗក្នុងកាស៊ីណូដែលផ្អាកអាជីវកម្មមួយនេះ ។

        ដោយឡែកយោងតាមប្រភពពីក្រុមក្មេងជំទង់ម្នាក់ក្នុងចំណោម ២នាក់ដែល​ស្ថិតក្នុង​ព្រិត្តិ​ការ​នេះ ជា​មួយ​ក្មេងរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា ជារៀងរាល់ថ្ងៃពួកគេ​តែងតែដើរ​រើស​អេតចាយ​នៅ​តាមតំបន់ឆ្នេរ ហើយនៅថ្ងៃកើតហេតុ ពួកគេក៏បានដើរចូលក្នុងការស៊ីណូ ទុក​ចោល​មួយ​កន្លែង ហើយបានដើររើសកម្ទេចកម្ទីដេកចាស់ៗហើយក៏បានបបួលគ្នាចុះរាវដែក​ក្នុ​ង​ទឹក​បន្ថែម​ទៀត ក្នុងចំណោមក្មេងចំនួន៥នាក់ ស្រី២ ប្រុស៣ មានតែពួកគេ (ប្រុសៗ) បាន​ដោះ​​សំលៀក​បំពាក់​ចុះក្នុងទឹករាវដែក ឯ ក្មេងស្រីពុំបាននៅក្នុងកាស៊ីណូនៅទេ គឺដើរបែក​ទៅ​រើស​កន្លែង​ផ្សេង នៅ​ពេលចុះរាវពួកគេ២នាក់បានច្រមុជទឹកចូលទៅក្នុងបន្ទប់ជាន់ក្រោម ហើយ​ក៏បានលង់​ទឹក​ទាំង​ពីរនាក់ តែ នៅពេលនោះរូបគេ បានស្ទុះទៅទាញដៃ អ្នកទាំង​ពីរ​ដែល​កំពុង​លង់ទឹក តែ​សំណាងអាក្រក់ទាញបានតែម្នាក់ក្នុង​ចំណោម២នាក់មក​សង្គ្រោះ​នៅលើ​គោក បន្ទាប់​មក​ក៏​ចុះ​ទៅស្រង់ម្នាក់ទៀតតែរកពុំឃើញឡើយ។

        ជុំវិញឧបទ្ឋវហេតុនេះប្រធានក្រុមជំនាញម្នាក់របស់កំពុងផែអន្តរជាតិក្រុងព្រះសីហនុ បាន​​បង្ហើបថា សពកុមារ៉ារងគ្រោះបានរងឃើញនៅក្នុងបន្ទប់ជាន់ក្រោមបង្អស់ ដែលផ្ទៃទឹក​កម្ពស់​ជាង​២ម៉ែត្រ ដោយមានស្ថានភាពកប់ក្នុងគំនរសម្រាម ហើយចំពោះមូលហេតុ​ដែល​បណ្តាល​អោយកុមាររងគ្រោះនេះស្លាប់គឺអាចបណ្តាលមកពី​កត្តា​ធំៗចំនួន០២គឺទី១អាច​បណ្តាល​​មក​ពី​ខ្វះខ្សល់អុកស៊ីស្សែននិងទី២ អាចបណ្តាល​មក​ជាតិ​ពុល​នៅក្នុងទឹកដែលបំលែង​ពីសម្រាម​ដែល​បង្កើតបានជាអុបតាន អាមូញ៉ាក់ ទើបធ្វើអោយ​ក្នុង​កុមារ​ដែលចុះទៅក្នុងទឹកនោះទន់​ដៃទន់ជើង​លង់​ទឹកតែម្តង។

        ក្រោយការរកឃើញ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យក​ទៅកាន់លំនៅ​ដ្ឋាន​នៅ​ក្រុ​ម​ទី៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីធ្វើបុណ្យតាមប្រពៃណី​ស្រប​តាម​ការ​ណែនាំរបស់ក្រសួងសុខាភិបាល និង ការណែនាំរបស់អាជ្ញាធរដែនដី។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម