ផ្ទះប្រជាពលរដ្ឋចំនួន 2 ខ្នងត្រូវបានអគ្គីភ័យលាបត្របាក់ទាំងព្រឹក

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី28 ខែសីហា ឆ្នាំ2023 ម៉ោង 2:10 នាទី ល្ងាច

ផ្ទះប្រជាពលរដ្ឋចំនួន 2 ខ្នងត្រូវបានអគ្គីភ័យលាបត្របាក់ទាំងព្រឹក។

ខេត្តព្រះសីហនុ-អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ ខ្នងបានឆេះខូចខាតទាំងស្រុងផ្ទះខ្លះទៀតនៅក្បែរគ្នានោះរងផលប៉ះពាល់ផងដែរ ក្នុងហេតុការណ៍នេះបានបណ្ដាលឧ្យម្ចាស់ផ្ទះវ័យចំណាស់ម្នាក់រងរបួសខ្នង ។ករណីអគ្គិភ័យខាងលើនេះកើតឡើងនៅវេលាម៉ោង៧ : ៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ខ្នងនៅភូមិប្រហិត (ក្រោយសុខសាន្ត) ភូមិ១ សង្កាត់លេខ៤ ក្រុង /ខេត្តព្រះសីហនុ។

ប្រភពប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា មុនហេតុការណ៍មានអគ្គិភ័យឆាប់ឆេះឡើងគឺគាត់បានឃើញមានផ្សែងហុយចេញពីផ្ទះខាងក្រោយ។រំពេចនោះក៏គាត់បានប្រាប់គ្នីគ្នាជិតខាងមកជួយយកសម្ភារៈមកពន្លត់។និងបង្កឱ្យមានការភ្ញាក់ផ្អើលនិងអ្នកខ្លះរកបំពុងពន្លត់អគ្គិភ័យខ្លះទៀតយកទឹកមួយជួយចាក់ពន្លត់។និងទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីជួបជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ។ម្ចាស់ផ្ទះរងគ្រោះទី១, ឈ្មោះ អ៊ួក សុិន ភេទស្រី អាយុ៧០ឆ្នាំ ប្រភេទសំណង់ថ្មក្រោមឈើលើ ទំហំ ៨ម៉ែត្រ×១០ម៉ែត្រ ឆេះខូចខាត ទាំងស្រុង ។
ម្ចាស់ផ្ទះរងគ្រោះទី២,ឈ្មោះ ជា បុត្រថា ភេទ ស្រី អាយុ ៥៣ឆ្នាំ មុខរបរលក់ដូរ ប្រភេទសំណង់ថ្មក្រោមឈើលើ ទំហំផ្ទះ ៧ម៉ែត្រ×៩ម៉ែត្រ ឆេះខូចខាតទាំងស្រុង ។

សមត្ថកិច្ចសន្និដ្ឋានជាបឋមថាមូលហេតុ អាចមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមបច្ចេកទេស។ ហេតុការណ៍នេះមានអ្នករងរបួសស្រាលម្នាក់ ភេទប្រុស កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ។ របាយការណ៍ដដែលបញ្ជាក់ថា ករណីនេះកម្លាំងជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ហើយអគ្គិភ័យត្រូវបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃ.ខែ.ឆ្នាំដដែល។ សម្រួលអត្តបទផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម